ក្រុមឧទ្ទាម Houthi បង្កើនការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីតនិងយេម៉ែន
(VOVWORLD) - នាថ្ងៃទី ៤ ខែកក្កដា ក្រុមកងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមឧទ្ទាម Houthi បានឲ្យដឹងថាបានវាយស្កាត់ដោយជោគជ័យលើយន្តហោះគ្មានមនុស្សបើកដែលហោះហើរទៅលើព្រលានយន្ដហោះ Jizan នៅភាគខាងត្បូងនៃប្រទេសនេះ ក្នុងបរិបទដែលក្រុមឧទ្ទាមនេះនៅប្រទេសយេម៉ែនបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើអារ៉ាប៊ីសាអូឌីត។
ក្រុមឧទ្ទាម Houthi បង្កើនការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីតនិងយេម៉ែន |
ទោះបីជាយ៉ាងណាក៏ដោយកងទ័ពចម្រុះមិនបានជូនដំណឹងអំពីការស្លាប់ឬការខូចខាតនោះទេ។ កាលពីពេលថ្មីៗនេះ ក្រុមឧទ្ទាម Houthi បានប្រកាសថាយន្តហោះគ្មានមនុស្សបើករបស់ក្រុមនេះ បានវាយប្រហារលើព្រលានយន្តហោះនៅទីក្រុង Abha និងទីក្រុង Jizan របស់អារ៉ាប៊ីសាអូឌីតផងដែរ៕