ការិយាល័យនយោបាយបានផ្ដល់មតិអំពីការត្រៀមរៀបចំមហាសន្និបាតដំណាងលើកទី១៦បក្សភាគទីក្រុងហាណូយ
|
ការិយាល័យនយោបាយបានផ្ដល់មតិអំពីការត្រៀមរៀបចំមហាសន្និបាតដំណាងលើកទី១៦បក្សភាគទីក្រុងហាណូយ (VN Express) |
Vovworld-នាថ្ងៃទី២៥កញ្ញានៅទីស្តីការមជ្ឈឹមបក្ស ការិយាល័យនយោបាយ
បានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគទីក្រុងហាណូយបានផ្ដល់
យោបល់អំពីសេចក្តីព្រាងឯកសារនិងកិច្ចការត្រៀមកម្មាភិបាលមហាសន្និបាត
ដំណាងលើកទី១៦បក្សភាគទីក្រុងហាណូយ។ ធ្វើអធិបតីពិធីធ្វើការបន្ទាប់ពីផ្ទៀង
ស្ដាប់យោបល់ពីការិយាល័យនយោបាយនិងក្រសួងស្ថាប័នមជ្ឈឹម អគ្គលេខាបក្ស
លោក Nguyen Phu Trong បានបញ្ជាក់ច្បាស់ថា ទីក្រុងហាណូយត្រូវបន្តជ្រួចជ្រាប
ស្មារតីសេចក្តីសំរេចចិត្តការសន្និដ្ឋានរបស់មជ្ឈឹមការិយាល័យនយោបាយផែនការ
យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីកំណត់ទិសដៅភារកិច្ចដំណោះស្រាយសំរាប់
អាណត្តិជាបន្ត។ នាពេលខាងមុខ បក្សភាគក្រុងហាណូយបន្តអនុវត្តរៀបចំឡើង
វិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចផ្សាភ្ជាប់នឹងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន អនុវត្ត
ជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ពិសេសគឺកែទម្រង់រដ្ឋបាលប្រភពធនធាន
មនុស្សហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ហេដ្ឋានរចនាសម្ព័ន្ធវប្បធម៍៕