ការរួមវិភាគទានរបស់អង្គភាពអាជីវកម្មកៅស៊ូវៀតណាមនានាចំពោះការអភិវឌ្ឍន៍របស់កម្ពុជា
នារសៀលថ្ងៃទី ៤ ធ្នូ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅជំនួបសន្ទនា រវាងតំ
ណាងរាជរដ្ឋាភិបាលកម្ពុជាជាមួយតំណាងនៃបណ្ដាអង្គភាពអាជីវកម្មវៀតណាម
ដែលធ្វើសកម្មភាព ក្នុងវិស័យកៅស៊ូ នៅកម្ពុជា។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ
មន្ត្រី យឹម ឆៃលី បានវាយតំលៃយ៉ាងខ្ពស់ ការរួមវិភាគទានរបស់ អង្គភាពអាជីវកម្ម កៅស៊ូវៀតណាមនានា ចំពោះ ការអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព និងបុព្វហេតុកាត់បន្ថយ ភាពក្រីក្រ របស់កម្ពុជា ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រី យឹម
ឆៃលី បានអះអាងថា÷ រាជរដ្ឋាភិបាលកម្ពុជា សន្យាការពារផលប្រយោជន៍
សមស្រប របស់បណ្ដាអង្គភាពអាជីវកម្មវៀតណាម និយាយរួម និងអង្គភាពអាជីវកម្ម កៅស៊ូនិយាយដោយឡែក បញ្ជាណែនាំដោះស្រាយរាល់ការជំពាក់ជំបិននៅសេស
សល់ និងបង្កលក្ខណះងាយស្រួល អោយអង្គភាពអាជីវកម្មកៅស៊ូវៀតណាមវិនិយោគ
យូរអង្វែងនៅកម្ពុជា៕
|
ការរួមវិភាគទានរបស់អង្គភាពអាជីវកម្មកៅស៊ូវៀតណាមនានាចំពោះការអភិវឌ្ឍន៍របស់កម្ពុជា (http://www.vietnamplus.vn) |