ការលើកលែងទោសបញ្ជាក់ពីគោលនយោបាយសណ្តោសប្រណីរបស់បក្ស រដ្ឋ និងជាប្រពៃណីមនុស្សធម៌របស់ប្រជាជាតិវៀតណាម

(VOVWORLD) - ទាក់ទិងនឹងសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ក្នុងការកាត់បន្ថយទោសប្រហារជីវិត ដល់ទណ្ឌិត ១០ នាក់ ក្នុងនោះមានជនបរទេស២នាក់នោះ អនុរដ្ឋមន្ត្រីការបរទេស លោក  Ha Kim Ngoc បានបញ្ជាក់ថា ការសម្រេចរបស់ប្រធានរដ្ឋ ក្នុងការផ្តល់ ការកាត់បន្ថយទោសប្រហារជីវិត សម្រាប់អ្នកទោស១០នាក់ ត្រូវបានអនុវត្តន៍ទៅតាមក្របខ័ណ្ឌសមត្ថកិច្ចរបស់ប្រធានរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។

ការលើកលែងទោសបញ្ជាក់ពីគោលនយោបាយសណ្តោសប្រណីរបស់បក្ស រដ្ឋ និងជាប្រពៃណីមនុស្សធម៌របស់ប្រជាជាតិវៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី៣១ ខែសីហា ខុទ្ទកាល័យប្រធានរដ្ឋ បានសម្របសម្រួលជាមួយក្រសួងនគរបាល តុលាការប្រជាជនកំពូល ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើសន្និសីទសារព័ត៌មាន ដោយប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសនៅឆ្នាំ២០២២។ យោងតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ក្នុងឆ្នាំ ២០២២ ប្រធានរដ្ឋនឹងផ្តល់ការលើកលែងទោសដល់ទណ្ឌិតជាង ២.៤៣០ នាក់ដែលកំពុងអនុវត្តន៍ទោសនៅក្នុងពន្ធនាគារ និងអ្នកទោសដែលត្រូវបានព្យួរ ឬផ្អាក ប្រតិបត្តិទោសនៅក្នុងពន្ធនាគារ នឹងត្រូវបានផ្តល់ការលើកលែងទោសពិសេសលើកនេះ។ អ្នកទាំងនេះជាទណ្ឌិតដែលមានដំណើរការប្រតិបត្តិទោសយ៉ាងល្អ និងមានការសិក្សាល្អ។

ថ្លែងមតិក្នុងសន្និសីទកាសែត លោក Pham Thanh Ha អនុប្រធានការិយាល័យប្រធានរដ្ឋបានឲ្យដឹងថា ការលើកលែងទោសនៅឆ្នាំ ២០២២ ជាថ្មីម្តងទៀតបានបញ្ជាក់ពីគោលនយោបាយសណ្តោសប្រណីរបស់បក្ស រដ្ឋ និងទំនៀមទម្លាប់មនុស្សធម៌របស់ប្រជាជនវៀតណាមចំពោះអ្នកល្មើស។ លើកទឹកចិត្តអ្នកទាំងនោះឲ្យចេះតែប្រែចិត្ត ហើយហាត់ពត់លត់ដំខ្លួនឲ្យទៅជាអ្នកមានប្រយោជន៍សម្រាប់សង្គម។

“ក៏ដូចទៅនឹងការលើកលែងទោសលើកមុនៗដែរ ដំណើរការពិចារណា និងសម្រេចផ្តល់ការលើកលែងទោសដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារ និងអ្នកដែលត្រូវព្យួរ ឬផ្អាកប្រតិបត្តិការនៅពន្ធនាគារ ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមការកំណត់របស់ច្បាប់។ ប៉ុន្តែ មិនដូចការលើកលែងទោសលើកមុនទេ ការសម្រេចចិត្តលើការលើកលែងទោសលើកនេះ មានបទប្បញ្ញត្តិតឹងរ៉ឹងលើលក្ខខណ្ឌនៃការលើកលែងទោស និងករណីដែលការលើកលែងទោសមិនត្រូវបានស្នើសុំ។ ដូច្នេះចំនួនទណ្ឌិតដែលបានលើកលែងទោសលើកនេះក៏មានចំនួនតិចជាងលើកមុនដែរ”។

ទាក់ទិងនឹងសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ក្នុងការកាត់បន្ថយទោសប្រហារជីវិត ដល់ទណ្ឌិត១០នាក់ ក្នុងនោះមានជនបរទេស២នាក់នោះ អនុរដ្ឋមន្ត្រីការបរទេស លោក  Ha Kim Ngoc បានបញ្ជាក់ថា ការសម្រេចរបស់ប្រធានរដ្ឋ ក្នុងការផ្តល់ ការកាត់បន្ថយទោសប្រហារជីវិត សម្រាប់អ្នកទោស១០នាក់ ត្រូវបានអនុវត្តន៍ទៅតាមក្របខ័ណ្ឌសមត្ថកិច្ចរបស់ប្រធានរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ