ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគីប្រឆាំងនៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ

(VOVworld) – នាថ្ងៃទី ២២ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាន
ប្រកាសថា៖ ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគីប្រឆាំង
នៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ។ ថ្លែងមតិក្នុងសន្និសីទការសែតមួយ លោក Lavrov
បានចាត់ទុកថា៖ ការលុបចោលបទដាក់ទណ្ឌកម្មនេះនឹងមិន លុបបំបាត់បានបណ្ដា
កិច្ចសន្យាអន្តរជាតិរបស់សហភាពអឺរ៉ុប (EU)។ នាថ្ងៃទី ២១ មេសា ក្នុងសន្និសីទ “បណ្ដា
មិត្តរបស់ស៊ីរី” ដែលបានបញ្ចប់នៅទីក្រុង  Istanbul ទួរគីបណ្ដាតំណាងបានពិនិត្យមើល
ការបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរី។ នាថ្ងៃ
ដ៏ដែល អ្នកប្រមុខគណៈកម្មាធិការគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខជាតិ
អ៊ីរ៉ង់ លោក​ Alaeddin Boroujerdi ដែលកំពុងមានដំណើរទស្សនកិច្ចនៅស៊ីរីបានឲ្យដឹងថា
៖ កងទ័ពស៊ីរីកំពុងការពារប្រទេសជាតិនិងមិនត្រូវការការឧបត្ថម្ភពីខាងក្រៅទេ។ តាម
លោក Boroujerdi ចាត់ទុកថា៖ ការដែល អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តក្នុងតំបន់បានផ្តល់
អារុធនិងហ្វឹតហាត់ទាហារភាគីប្រឆាំងគឺជាមុខសញ្ញាដែលត្រូវទទួលខុសត្រូវចំពោះ
ស្ថានភាពអំពើរហឹង្សារនៅស៊ីរីនាបច្ចុប្បន្ន។ លោក Boroujerdi បានឲ្យដឹងថា៖ វិធានការ
សមស្របបំផុតសំរាប់ប្រជាជនស៊ីរីគឺ ប្រធានាធិបតី Bashar al-Assad បន្តកាន់អំណាច
ដល់ពេលណា ការបោះឆ្នោតត្រូវបានរៀបចំឡើងនាឆ្នាំ ២០១៤៕

ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគីប្រឆាំងនៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា៖ ការលុបចោលបទដាក់ទណ្ឌកម្មចំពោះការផ្តល់អាវុធទៅឲ្យភាគី ប្រឆាំងនៅស៊ីរីគឺខុសនឹងច្បាស់អន្តរជាតិ។ (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ