|
វិស័យសំណង់នៅកម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា (រូបថត៖Cambodia Daily/thanhnien) |
(VOVworld) - ក្នុងឆមាសទី១ឆ្នាំ២០១៦នេះ ការវិនិយោគទៅក្នុងវិស័យសំណង់
របស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្លា ដោយទទួលបានទុនសរុបប្រមាណ៦ពាន់
៥រយលានដុល្លាអាមេរិក។នេះជាសញ្ញាវិជ្ជមានអំពីកំណើននៃខឿនសេដ្ឋកិច្ច
ប្រទេសនេះ។បកស្រាយអំពីកំណើនដ៏ខ្លាំងក្លានៃវិស័យសំណង់លោក ជា សុផារ៉ា
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កម្ពុជា បានឲ្យដឹងថា ការ
ដែលជំនឿចិត្តរបស់វិនិយោគិនកើនឡើងខ្ពស់ បានជួយទាក់ទាញដៃគូធំៗជាច្រើន
លើពិភពលោក។មូលហេតុមួយទៀតនោះគឺគុណភាពសេវាកម្មនិង បរិយាកាស
វិនិយោគត្រូវបានកែលំអរ៕