ការវាយប្រហារដោយកាំបិតនៅប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវរងរបួស
(VOVWORLD) -ឡានក្រុងនេះកំពុងធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ Travemuende ជិតទីក្រុង Luebeck ។ ជនវាយប្រហារត្រូវបានប៉ូលីសចាប់ខ្លួន។
មានមនុស្សយ៉ាងហោចណាស់ចំនួន ១៤ នាក់ ត្រូវរងរបួស ក្នុងនោះមានមនុស្សចំនួន ២ នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីវាយប្រហារដោយកាំបិតនៅលើឡានក្រុងកាលពីថ្ងៃទី 20 ខែកក្កដានៅទីក្រុង Luebeck រដ្ឋ Schleswig-Holstein ប្រទេសអាល្លឺម៉ង់ភាគខាងជើង។ឡានក្រុងនេះកំពុងធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ Travemuende ជិតទីក្រុង Luebeck ។ ជនវាយប្រហារត្រូវបានប៉ូលីសចាប់ខ្លួន។
មុននេះ ប៉ូលិសរដ្ឋ Schleswig-Holstein បានប្រកាសអំពីការដាក់ពង្រាយកងកម្លាំងដោយទ្រង់ទ្រាយធំនៅទីក្រុង Luebeck ។ សេចក្ដីប្រកាសនេះបានឲ្យដឹងថា កងកម្លាំងមានសមត្ថកិច្ចកំពុងវាយតម្លៃស្ថានភាព ហើយនឹងប្រកាសព័ត៌មានបន្ថែមនាពេលខាងមុខផងដែរ៕