ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប
|
ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប (PressTV) |
Vovworld-នាថ្ងៃទី២៩មករា យ៉ាងហោចណាស់មានមនុស្សចំនួន២៦នាក់
ត្រូវស្លាប់និង៦០នាក់ទៀតរងរបួសក្នុងបណ្ដាការវាយប្រហារដោយគ្រាប់ផ្លោង
និងគ្រាប់បែកផ្ទុកក្នុងរថយន្តរបស់ពួកឧទ្ទាមតម្រង់ទៅលើទីតាំងរបស់កងទ័ពនិង
ប៉ូលីសខេត្ត Sinai ខាងជើងប្រទេសអេហ្ស៊ីប។ ទូរទស្សន៍ជាតិនិងកាសែត
អេលិចត្រូនិក Al Ahram បានឲ្យដឹងថា ពួកឧទ្ទាមបានវាយប្រហារទៅលើមូលដ្ឋាន
សឹក ទីស្ដីការប៉ូលីស អាគ៌ាសំរាប់នាយទាហានកងទ័ពនិងប៉ូលីសជាដើមនៅ
ទីក្រុង Al Arish នៅខេត្ត Sinai ខាងជើង។
នាថ្ងៃដដែល ក្រុមឥស្លាម Ansar Beit al Maqdis (ជនគាំទ្រ Jerusalem) បានទទួល
ស្គាល់ដំណើរការបណ្ដាវាយប្រហារពោលខាងលើ។ Ansar Beit al Maqdis ជាក្រុម
ពួកឧទ្ទាមមានសកម្មភាពខ្លាំងក្លាបំផុតនៅអេហ្ស៊ីបនាបច្ចុប្បន្ន៕