ការវាយប្រហារភេរវកម្មនៅបារាំងធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់និងរងរបួស

ការវាយប្រហារភេរវកម្មនៅបារាំងធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់និងរងរបួស - ảnh 1
ការវាយប្រហារភេរវកម្មនៅបារាំងធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់និងរងរបួស (Image: VNA)


(VOVworld) – ថ្លែងមតិនៅកាណាល់ទូរទស្សន៍ជាតិដែលត្រូវបានផ្សាយបន្តផ្ទាល់នៅ
ម៉ោង ៤ ព្រឹកថ្ងៃទី ១៥ កក្កដា បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់នៃរដ្ឋាភិបាល ប្រធានាធិ
បតីបារាំង លោក Fracois Hollande  បានប្រកាសថា៖ ការវាយប្រហារដ៏បង្ហូរឈាម
ដែលបានកើតមានឡើងនា យប់ថ្ងៃទី ១៤ កក្កដា នៅទីក្រុង Nice ភាគខាងត្បូង
បារាំង គឺជាទង្វើភេរកម្មដ៏ច្បាស់លាស់។ លោកបានឲ្យដឹងថែមទៀតថា៖ មនុស្ស
យ៉ាងហោចណាស់ចំនួន ៨០ នាក់ត្រូវស្លាប់ក្នុងនោះ មានកុមារជាច្រើន ក្រៅពីនោះ
ជនរងគ្រោះចំនួន ២០ នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់​ធ្ងរ។ បារាំងនឹង
ពន្យាពេលស្ថានភាពប្រកាសអាសន្នបន្ថែម ៣ ខែទៀត ហើយបន្តរក្សាកំលាំង
ទាហានចំនួន ១០ ម៉ឺននាក់ដើម្បីធានាសន្តិសុខក្នុងទូទាំងប្រទេស។ ថ្នាក់ដឹកនាំ
បារាំងក៏បាន សន្យានឹងបង្កើនសកម្មភាពនៃប្រទេសនេះក្នុងបណ្ដាយុទ្ធនាការ
ប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន AFP របស់ បារាំងបានដកស្រងព័ត៌មានពីកំលាំងប៉ូលីស
តំបន់ឲ្យដឹងថា៖ ស្ថាប័នធ្វើការស៊ើបអង្គេត បានរកឃើញឯកសារនៃប្រជាពល
រដ្ឋបារាំងមានដើមកំណើត Tunisia មានអាយុ ៣១ ឆ្នាំ ក្នុង រថយន្តដែលបាន
ប្រើប្រាស់ក្នុងដំណើរការវាយប្រហារដ៏បង្ហូរឈាមពោលខាងលើ។

        នាថ្ងៃដដែល ក្រសួងការបរទេសអង់គ្លេសបានចេញផ្សាយសេចក្តីព្រមាន
ចំពោះប្រជា ពលរដ្ឋអង់គ្លេសនៅទីក្រុង Nice ហើយស្នើឲ្យគេប្រតិបត្តិតាមការ
ណែនាំរបស់សមត្ថកិច្ចបា រាំង។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោកស្រី
 Theresa May បានអះអាងថា៖ មជ្ឈដ្ឋានមន្ត្រីអង់គ្លេសត្រៀមខ្លួនជាស្រេចជួយ
ឧបត្ថម្ភបារាំងក្នុងបញ្ហានេះ។ នាព្រឹកថ្ងៃទី ១៥ កក្កដា អ៊ីតាលីក៏បានបង្កើន
ការត្រួតពិនិត្យខ្សែព្រំដែនជាមួយបារាំង បន្ទាប់ពីការវាយប្រហារភេរវកម្មនេះ។

        ប្រតិកម្មចំពោះការវាយប្រហារនៅទីក្រុង Nice របស់បារាំង ប្រធានាធិបតី
អាមេរិក លោក Barack Obama បានថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើសាហាវរបស់
ពួកភេរវករ ហើយ សន្យាផ្តល់ជំនួយសំរាប់បារាំងក្នុងការប្រឆាំងនឹងលទ្ធិភេរវកម្ម
ផងដែរ។

នាថ្ងៃទី ១៥ កក្កដា  ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ដែលកំពុងចូលរួម
 សន្និសីទជាន់ខ្ពស់នៃវេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១
នៅទីក្រុង Ulan Bator ម៉ុងហ្គោលី បានប្រកាសថា៖ អឺរ៉ុបនឹងស្មាប្រកៀកស្មាជាមួយ
ប្រជាពលរដ្ឋនិងរដ្ឋា ភិបាលបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សានិងសតិ
អារម្មណ៍អមិត្ត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ