ការវាយប្រហារលើក្រុមហ៊ុនអាកាសចរណ៍តួកគី បណ្តាល​ឲ្យមនុស្ស ២៧ នាក់រងរបួស​

(VOVWORLD) - រដ្ឋាភិបាលតួកគីនៅថ្ងៃទី ២៤ តុលា បានឲ្យដឹងថា មនុស្ស ៥ នាក់បានស្លាប់និង ២២ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ២៣ ខែតុលា សំដៅទៅលើក្រុមហ៊ុនអាកាសចរណ៍តួកគី  ដែលជាក្រុមហ៊ុនការពារជាតិនិងអាកាសចរណ៍ឈានមុខគេរបស់ប្រទេសនេះ។
ការវាយប្រហារលើក្រុមហ៊ុនអាកាសចរណ៍តួកគី បណ្តាល​ឲ្យមនុស្ស ២៧ នាក់រងរបួស​ - ảnh 1ផ្សែងហុយឡើងពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី TUSAS បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២៣ ខែតុលា។ រូបថត៖ រ៉យទ័រ

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បានឲ្យដឹងថា អ្នកវាយប្រហារពីរនាក់ត្រូវបានកម្ទេច ហើយទីភ្នាក់ងារសមត្ថកិច្ចកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។ លោក Ali Yerlikaya បានធ្វើអត្ថាធិប្បាយថា វិធីនៃការវាយប្រហារនេះបានបង្ហាញថា មានលទ្ធភាពដែលគណបក្សពលករឃឺដ (PKK) ជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ PKK ត្រូវបានតួកគី អាមេរិក និងសហភាពអឺរ៉ុប (EU) ចុះបញ្ជីជាអង្គការភេរវកម្ម ។ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលបច្ចុប្បន្នកំពុងចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ី រួមជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅនេះ ជាការវាយប្រហារភេរវកម្ម ហើយបានថ្កោលទោសការវាយប្រហារនេះ។ សហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុប ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ