ការវិវឌ្ឍន៍ថ្មីក្នុងតំបន់ Kursk

(VOVWORLD) - នាថ្ងៃទី ២៨ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (VSU) បានបាត់បង់ទាហានប្រហែល ៣៨០ នាក់ និងរថពាសដែកចំនួន ៣០ នៅក្នុងទិសដៅនៃទីក្រុង Kursk ;  ហើយមានទាហានអ៊ុយក្រែន ៥ នាក់បានចុះចាញ់។

របាយការណ៍ក៏បានឲ្យដឹងថា អង្គភាពទ័ពនៅភាគខាងជើង ដែលគាំទ្រដោយអាកាសចរណ៍និងកាំភ្លើងធំ បានវាយលុកលើក្រុមវាយប្រហាររបស់អ៊ុយក្រែន ឆ្ពោះទៅរកការតាំងទីលំនៅក្នុងតំបន់។ UAV ប្រយុទ្ធរបស់រុស្ស៊ីបានកំណត់គោលដៅទៅលើកន្លែងប្រមូលផ្តុំមនុស្ស និងឧបករណ៍យោធារបស់កងកម្លាំងបម្រុងនៅក្នុងតំបន់តាំងទីលំនៅចំនួន ១៣ នៅក្នុងខេត្ត Sumy ។ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ អ៊ុយក្រែនបានបាត់បង់កងទ័ពចំនួន ៣៨០ នាក់ និងរថពាសដែកចំនួន ៣០ គ្រឿង កាំភ្លើងធំចំនួន ៦ គ្រឿង កាំភ្លើងត្បាល់ចំនួន ៣ ដើម និងរថយន្តចំនួន ៩ គ្រឿង។ សរុបមក ក្នុងអំឡុងពេលប្រយុទ្ធគ្នា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ ៧០០០ នាក់ រថក្រោះ ៧៤ គ្រឿង រថយន្តទ័ពជើងគោកចំនួន ៣៥ គ្រឿង រថពាសដែកសម្រាប់ដឹកជញ្ជូនជាង ៥០០ គ្រឿង ប្រព័ន្ធ HIMARS ចំនួន ៤ និងប្រព័ន្ធ MLRS ចំនួន១ ។

នាថ្ងៃដដែលនោះ អភិបាលនៃតំបន់ Kirov របស់រុស្ស៊ី លោក Sokolov បានឲ្យដឹងថា នៅព្រឹកថ្ងៃដដែល ការវាយប្រហារដោយយន្តហោះដ្រូនចំនួន ៥ លើកជាប់ៗគ្នាបានកំណត់គោលដៅលើតំបន់នេះ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ UAV ចំនួន៥គ្រឿងនៅក្នុងតំបន់ Kirov ហើយ៣គ្រឿងផ្សេងទៀតបានធ្លាក់នៅតំបន់រោងចក្រ Zenit ទីក្រុង Kotelniç ហើយគ្មាននរណាម្នាក់រងរបួសនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ