ការវិវឌ្ឍន៍ថ្មីនៅក្នុងការបោះឆ្នោតនៅ​អាមេរិកឆ្នាំ ២០២៤​

(VOVWORLD) - អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បន្តទទួលបានការគាំទ្រទាំងពីអ្នកដែលធ្លាប់ជាគូប្រជែងរបស់លោក ជាពិសេសបន្ទាប់ពីលោកមានសំណាងល្អ បានរួចផុតពីមរណភាពក្នុងការប៉ុនប៉ងធ្វើឃាត ខណៈពេលកំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតនៅរដ្ឋ Pennsylvania កាលពីថ្ងៃទី ១៣ ខែកក្កដា។

នៅក្នុងសមាជជាតិរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃទី ១៦ ខែកក្កដា លោកស្រី Nikki Haley និងលោក Ron DeSantis ដែលធ្លាប់ជាគូប្រជែងជួរមុខរបស់លោក Trump ក្នុងអំឡុងពេលឃោសនាបោះឆ្នោត បានបង្ហាញពីការគាំទ្រចំពោះអតីតប្រធានាធិបតី។ ក្នុងនោះ លោកស្រី Nikki Haley បានប្រកាសថា លោកស្រីនឹងបោះឆ្នោតឱ្យលោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ហើយបានអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួន បោះឆ្នោតឱ្យលោក Trump ។

ការវិវឌ្ឍន៍ថ្មីនៅក្នុងការបោះឆ្នោតនៅ​អាមេរិកឆ្នាំ ២០២៤​ - ảnh 1អតីតប្រធានាធិបតីអាមេរិក Donald Trump នៅឯសមាជជាតិនៃគណបក្សសាធារណរដ្ឋក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ រូបភាព Getty / TTXVN

ក្នុងពេលជាមួយគ្នានោះ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្យាយាមទាក់ទាញការគាំទ្ររបស់អ្នកបោះឆ្នោតស្បែកខ្មៅនៅក្នុងរដ្ឋ Nevada នៅពេលអំពាវនាវឱ្យមានឯកភាពនិងឆ្ពោះទៅការបោះឆ្នោតដ៏សំខាន់នេះ។ ព្រឹត្តិការណ៍នៅក្នុងរដ្ឋនេះបានកត់សម្គាល់ការបន្តយុទ្ធនាឃោសនាការបោះឆ្នោតរបស់លោក Biden ចាប់តាំងពីឧប្បត្តិហេតុបាញ់ប្រហារប្រឆាំងនឹងអតីតប្រធានាធិបតី Donald Trump ។ ថ្លែងទៅកាន់អ្នកបោះឆ្នោតមួយចំនួនធំនៅទីក្រុង Las Vegas (Nevada) លោក Biden បានអំពាវនាវឱ្យប្រជាជនរួបរួមគ្នាក្នុងបរិបទដែលឆាកនយោបាយអាមេរិកកំពុងបែកបាក់នាពេលបច្ចុប្បន្ន ហើយបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ នឹងក្លាយជាឱកាសមួយដើម្បីសាកល្បងស្មារតីនៃសាមគ្គីភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ