|
ក្រសួងការបរទេសអាមេរិកលើកមតិលុបចោលគុយបាចេញពីបញ្ជីឈ្មោះជួយឧបត្ថម្ភភេរវកម្ម (AP) |
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅ Jamaica នាថ្ងៃទី៩មេសា ប្រធានាធិបតី
អាមេរិកលោក Barack Obama បានប្រកាសថា ក្រសួងការបរទេសនៃប្រទេសនេះ
បានសំរេចការពិនិត្យលុបចោលគុយបាចេញពីបញ្ជីឈ្មោះប្រទេសជួយឧបត្ថម្ភ
ភេរវកម្ម។ ប៉ុន្តែលោកឲ្យដឹងថា នៅមិនទាន់មានសេចក្តីសំរេចចិត្តជាផ្លូវការនៅ
ឡើយ។
មុននោះនាថ្ងៃទី៧មេសា ទីប្រឹក្សារងសន្តិសុខជាតិលោក Ben Rhodes បានឲ្យ
ដឹងថា លោកប្រធានាធិបតី Obama អាចនាំចេញការសំរេចចិត្តលុបចោលគុយបា
ចេញពីបញ្ជីឈ្មោះពោលខាងលើមុនពេលប្រព្រឹត្តទៅសន្និសីទកំពូលទ្វីបអាមេរិក
លើកទី៧ចាប់ពីថ្ងៃទី១០ដល់១១មេសានៅប៉ាណាម៉ា៕