ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការបារប្រទេសឡាវ ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០១៣
(VOV)_នារសៀលថ្ងៃទី ៣ មិនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phung
Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និង ឧត្តមសេនីយ៍ឯក Duong
Chay Phi Chit ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងជា រដ្ឋមន្ត្រីក្រសួងការពារប្រទេស ឡាវ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ ២០១៣ រវាងក្រសួងការពារ ប្រទេសនៃប្រទេសទាំងពីរ។ ថ្លែងមតិនៅពិធីនេះ នាយឧត្តមសេនីយ៍ Phung Quang
Thanh បានសង្កត់ធ្ងន់ថា÷ ផែនការសហប្រតិបត្តិការ បន្តរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ ដោយឥតឈប់ឈរ រវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ឯក Duong Chay Phi Chit បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការរវាង
ក្រសួងការ ពារប្រទេស នៃប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១២ និងសម្ដែងនូវជំនឿជឿជាក់
ថា ក្នុងឆ្នាំ ២០១៣នេះ កិច្ចសហប្រតិបត្តិការ ការពាប្រទេស រវាងវៀតណាម និងឡាវ នឹងបន្តទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើន៕