ក្រសួងការពារប្រទេសវៀតណាមបានជួយឧបត្ថម្ភកងទ័ពហ្វីលីពីនដើម្បីជំនះពុះពារផលវិបាកនៃខ្យល់ព្យុះ Haiyan។
(VOVWORLD) /  
|
ក្រសួងការពារប្រទេសវៀតណាមបានជួយឧបត្ថម្ភកងទ័ពហ្វីលីពីនចំនួនប្រាក់៣ម៉ឺនដុល្លារអាមេរិក
ដើម្បីជំនះពុះពារផលវិបាកនៃខ្យល់ព្យុះ Haiyan។ (REUTERS) |
Vovworld-រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh ទើបនឹងបានដកប្រាក់៣ម៉ឺនដុល្លារអាមេរិកពីមូលនិធិបង្កាទប់ទល់គ្រោះធម្មជាតិ របស់ក្រសួងការពារប្រទេសវៀតណាមជួយឧបត្ថម្ភក្រសួងការពារជាតិហ្វីលីពីន សំដៅសម្ដែងចំណងសាមគ្គីភាពមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង
ពីរ។
រដ្ឋមន្ត្រី Phung Quang Thanh ក៏បានផ្ញើរសំបុត្រសាកសួរសុខទុក្ខជូនរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ក្នុងនោះបានលើកច្បាស់ថា៖ ចាប់ប្រភពពីទំនាក់ទំនងរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ក្រសួងការពារប្រទេសវៀតណាមសំរេចចិត្តចែករំលែកការលំបាកជាមួយកងទ័ពប្រទេសជិតខាង រួមចំណែកជាមួយ កងទ័ពហ្វីលីពីនជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ៕
-VOVWORLD