ក្រសួងនគរបាលវៀតណាមបូកសរុបការងារធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ស.ប.បកូរ៉េ

(VOVWORLD) - នាថ្ងៃទី៥ ខែមីនា ក្រសួងនគរបាលវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុប ការងារធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) លើកទី២ និងដំណើរទស្សនកិច្ចមិត្ត ភាពជាផ្លូវការនៅវៀតណាមរបស់ប្រធានស.ប.បកូរ៉េលោក Kim Jong-un ព្រម ទាំងប្រគល់ប័ណ្ណសរសើររបស់ក្រសួងនគរបាលជូនសមូហភាពនិងបុគ្គលនានាដែលមានស្នាដៃឆ្នើមក្នុងព្រឹត្តិការណ៍នេះ ផងដែរ។
ក្រសួងនគរបាលវៀតណាមបូកសរុបការងារធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ស.ប.បកូរ៉េ - ảnh 1ប្រគល់ប័ណ្ណសរសើរជូនបណ្ដាសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមៗ 

  អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាមបានអះអាងថា កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ស.ប.បកូរ៉េលើក ទី២និងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់ប្រធានស.ប.ប កូរ៉េលោក Kim Jong-un បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលស្ថានភាពពិភព លោកនិងតំបន់នៅតែមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើនដែលមិនអាចដឹងមុនទេ។ រយៈពេលត្រៀមរៀបចំខ្លី ខណៈដែលសំណូមពរចំពោះការងារធានាសន្តិ សុខគឺធ្ងន់ធ្ងរណាស់។ ប៉ុន្តែ កងកម្លាំងនគរបាលវៀតណាម បានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចបានភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូនយ៉ាង ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ