ក្រសួងនគរបាលវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា

(VOVWORLD) - ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯកបំរុង  Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ក្រសួងនគរបាលវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា - ảnh 1 លោកឧត្តមសេនីយ៍ឯកបំរុង  Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ TTXVN)

ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ឯកបំរុង  Bui Van Nam បានអះអាងថាក្រសួងនគរបាលវៀតណាមនឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការបន្តជួយឧបត្ថម្ភនិងរួមសហការយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួងមហាផ្ទៃកម្ពុជាប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសន្តិសុខរបស់ប្រទេសទាំងពីរ ដោយមិនអនុញ្ញាតឱ្យ  កងកម្លាំងអមិត្តប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសផ្សេងទៀត ព្រមទាំងបន្តរួមសហការក្នុងការបណ្តុះបណ្តាលកម្មាភិបាលជាដើម។

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានជឿជាក់ថាទំនាក់ទំនងដ៏ល្អប្រពៃរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាល វៀតណាមនឹង អភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតដើម្បីរួមចំណែកធានាសន្តិសុខនិងសណ្តាប់ធ្នាប់របស់ប្រទេសនីមួយៗ ក៏ដូចជាបង្កើនចំណងសាមគ្គីភាពនៃប្រទេសភូមិផងរបងគ្នា មិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ