ក្រសួងហិរញ្ញវត្ថុអាមេរិករឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើធនាគារនិងក្រុមហ៊ុនថាមពលរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី២៩ កញ្ញា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសការរឹត បន្តឹងបទដាក់ទណ្ឌកម្មតម្រង់ទៅលើធនាគារនិងក្រុមហ៊ុនថាម ពលនានារបស់ រុស្ស៊ី ដោយសារម៉ូស្គូបន្តធ្វើអន្តរាគមទៅក្នុងវិបត្តិនៅអ៊ុយក្រែន។
ទីស្នាក់ការសម្ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនប្រេងឧស្ម័ន Transneft នៅទីក្រុងម៉ូស្គូ (រូបថត៖ AFP/TTXVN) |
នេះជាបម្រែ បម្រួលតានតឹងថ្មីបំផុតក្នុងទំនាក់ទំនងដែលកំពុងជួបប្រទះនឹងការសាកល្បងជាច្រើនរវាងអាមេរិកនិងរុស្ស៊ី។
បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនឹងជះឥទ្ធិពលទៅលើធនាគារធំៗរបស់ រុស្ស៊ីក៏ដូចជាសម្ព័ន្ធក្រុមហ៊ុនថាមពលផងដែរ។ តាមមជ្ឈដ្ឋានអ្នកជំនាញការថា ការរឹតបន្តឹងបទដាក់ទណ្ឌកម្មលើកនេះគឺសំដៅបង្កឡើងការលំបាកចំពោះរបៀប របបហិរញ្ញវត្ថុនិងក្រុមហ៊ុនប្រេងឧស្ម័នជួរមុខរបស់រុស្ស៊ីក្នុងការទាក់ទាញទុនរយៈពេលយូរអង្វែង៕