ការសន្ទនាជាន់ខ្ពស់ស្តីអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិកនិងចិន

(VOVWORLD) - ការសន្ទនាជាន់ខ្ពស់ស្តីអំពីទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាមេរិកនិងចិនបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា នៅទីក្រុង New York អាមេរិក ដោយមានការចូលរួមរបស់អ្នកប្រាជ្ញចំនួន ៣០ មកពីស្ថាប័នជួរមុខរបស់ ប្រទេសទាំងពីរ។
ការសន្ទនាជាន់ខ្ពស់ស្តីអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិកនិងចិន  - ảnh 1 ការសន្ទនាជាន់ខ្ពស់ស្តីអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិកនិងចិន 

(VOVworld) – ការសន្ទនាជាន់ខ្ពស់ស្តីអំពីទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាមេរិកនិងចិនបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា នៅទីក្រុង New York អាមេរិក ដោយមានការចូលរួមរបស់អ្នកប្រាជ្ញចំនួន ៣០ មកពីស្ថាប័នជួរមុខរបស់ ប្រទេសទាំងពីរ។ ក្នុងការសន្ទនា ភាគីទាំងពីរបានឯកភាពអំពីផែនការរយៈពល ១០០ ថ្ងៃសំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាដោះស្រាយការខ្វែងគំនិតនៅសេសសល់រវាងប្រទេសទាំងពីរ។ នេះគឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាស្នូលចំនួន៣នៅការសន្ទនាលើកនេះក្រៅពី «ទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក-ចិន៖ គ្រឹះស្ថានថ្មីសំរាប់កិច្ចសហប្រតិបត្តិការ» និង «កិច្ចសហប្រតិបត្តិការអាមេរិក-ចិនក្នុងការសម្របសម្រួល សេដ្ឋកិច្ចសកល។ នៅក្នុងការសន្ទនាលើកនេះ ភាគីទាំងពីរបានដាស់តឿនរដ្ឋាភិបាលរបស់អាមេរិកនិងចិនឲ្យបង្កលក្ខណៈងាយស្រួលដើម្បីសម្រេចឲ្យបានឆាប់រហ័សនូវការចរចារស្តីអំពីសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងអាមេរិកនិងចិន (BIT) ហើយចាប់ផ្តើមបណ្ដាការចរចាឲ្យស៊ីជម្រៅថែមទៀតអំពីសន្ធិសញ្ញាវិនិយោគនិងពាណិជ្ជកម្មសំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់និងសេវ៉ាកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ