ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់
|
ការសន្ទនាផ្សព្វផ្សាយបរិយាកាសវិនិយោគវៀតណាមនៅអាល្លឺម៉ង់ (messe-berlin.de) |
Vovworld-ក្នុងក្របខ័ណ្ឌសប្ដាហ៍អាស៊ី-ប៉ាស៊ីហ្វិកដែលកំពុងប្រព្រឹត្តទៅនៅ
រដ្ឋធានីបែកឡាំងរបស់អាល្លឺម៉ង់ ស្ថានទូតវៀតណាមបានរៀបចំការសន្ទនា វៀត
ណាម-ទីកន្លែងមកដល់របស់អង្គភាពអាជីវកម្មអាល្លឺម៉ង់ សំដៅផ្សព្វផ្សាយអំពី
ទឹកដីនិងបរិយាកាសវិនិយោគនៅវៀតណាមចំពោះអង្គភាពអាជីវកម្មអាល្លឺម៉ង់
ក៏ដូចជាអង្គភាពអាជីវកម្មវៀតណាមនៅអាល្លឺម៉ង់។ នៅការសន្ទនានេះអនុរដ្ឋមន្ត្រី
ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអះអាងនូវ
ទំនាក់ទំនងរវាងអាល្លឺម៉ង់និងវៀតណាមបានឆ្លងកាត់ដំណាក់កាលមួយជាបុព្វបទ
និងមូលដ្ឋានសំរាប់បង្កើតជំហានលោតផ្លោះដូចក្នុងដំណាក់កាលបច្ចុប្បន្ន។ លោក
បានឲ្យដឹងថា នឹងមានការពង្រីកក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង
អាល្លឺម៉ង់ក៏ដូចជាដៃគូផ្សេងៗក្នុង EU នាពេលខាងមុខ។ ការដែលវៀតណាមបន្ត
សុក្រិដ្ឋបែបបទរដ្ឋបាលក្របខ័ណ្ឌគតិយុត្តិវិនិយោគអាជីវកម្មនឹងបើកចេញឱកាស
ដ៏ធំធេងសំរាប់អង្គភាពអាជីវកម្មអាល្លឺម៉ង់ ពិសេសគឺក្នុងវិស័យបង្រៀនវិជ្ជាជីវៈផ្ទេរ
ប្រគល់បច្ចេកវិទ្យាបណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្ស៕