(VOVworld) – “ភូមិរបរវៀតណាម៖ប្រពៃណី ស្ថានភាពជាក់ស្ដែងនិងការអភិវឌ្ឍន៍ក្នុង ដំណាក់កាលសមាហរណកម្ម” ជាប្រធានបទនៃសិក្ខាសាលាដែលបាន ប្រព្រឹត្តទៅ
នាព្រឹកថ្ងៃទី២០ មេសានៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ លោក Nguyen Thien
Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបាន ចាត់ទុកថា ថែ
រក្សាភូមិរបរគឺជា ភារកិច្ចថែរក្សាវប្បធម៌ជាតិរបស់ប្រទេសជាតិទាំងមូល។លោកបាន
ឲ្យដឹងថា មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នឹងដាក់ជូនរដ្ឋាភិបាលគំរោងការណ៍ ជាតិស្ដីពីការអភិវឌ្ឍន៍ភូមិរបរដល់ឆ្នាំ២០២៥-២០៣០ និងការកំណត់ផែនការអភិ
វឌ្ឍន៍ ភូមិរបរវៀតណាម។
|
លោក Nguyen Thien Nhan ថ្លែងមតិនៅសិក្ខាសាលានេះ |
នៅទីនេះ បណ្ដាតំណាងបានចាត់ទុកថា ត្រូវជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ
បច្ចេកវិទ្យា ជាពិសេសគឺក្នុងការលើកកំពស់កម្លាំងប្រកួតប្រជែងរបស់ផលិតផល
នៃភូមិរបរ។លោក Luu Huy Dan ប្រធានសមាគមភូមិរបរវៀតណាម បានផ្ដល់មតិ
ថា៖
“ដើម្បីថែរក្សានិងពង្រីកតំលៃវប្បធម៌របស់ភូមិរបរ គប្បីត្រួតពិនិត្យបើកទូលាយ
តួនាទី វប្បធម៌ទេសចរណ៍របស់បណ្ដាជនជាតិវៀតណាម។មណ្ឌលតាំងពិព័រណ៍
សារមន្ទីរ អគារវប្បធម៌ គប្បីជួយឧបត្ថម្ភអំពីចំណាយដើម្បីដាក់តាំងបង្ហាញផលិត
ផល កសាង សារមន្ទីភូមិរបរនានា”។
នាបច្ចុប្បន្ន វៀតណាមមានភូមិរបរជាង៥ពាន់ភូមិរ ក្នុងនោះមានភូមិរបរជាច្រើន ដែលពិភពលោកស្គាល់ដល់ដូចជា ភូមិព្រែសូត្រ Van Phuc ភូមិគំនូ Dong Ho ភូមិ
គ្រឿងហាជន៍ Bat Trang ជាដើម៕