|
ពិធីបើកការដ្ឋានសាងសង់ដងទង់ជាតិលើកំពូលភ្នំ Thoi Loi ចំណុះឃុំ An Vinh ស្រុក Ly Son។ (thanhnien.com.vn) |
VOV-ក្នុងក្របខ័ណ្ឌការបោះជំរុំ “និស្សិតជាមួយសមុទ្រកោះមាតុប្រទេស
ឆ្នាំ២០១៣” នាព្រឹកថ្ងៃទី ៤ឧសភា សមាគមនិស្សិតវៀតណាមបានសហការ
ជាមួយសម្ព័ន្ធយុវជនខេត្ត Quang Ngai រៀបចំពិធីបើកការដ្ឋានសាងសង់ដងទង់
ជាតិលើកំពូលភ្នំ Thoi Loi ចំណុះឃុំ An Vinh ស្រុក Ly Son។ លោក Nguyen Minh
Triet នាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភនិងអភិវឌ្ឍន៍និស្សិតវៀតណាមបានឲ្យដឹង
ថា៖
“និស្សិតវៀតណាមសុទ្ធឆ្ពោះមកសមុទ្រកោះនិងចង់ឲ្យមានសំណង់មួយកត់
សម្គាល់ការយកចិត្តទុកដាក់របស់និស្សិតអំពីអធិបតេយ្យភាពសមុទ្រកោះនៃ
មាតុប្រទេស។ តាមរយៈសំណង់នេះយើងខ្ញុំចង់ឲ្យអ្នកនេសាទក្នុងពេលចេញ
ទៅសមុទ្រអាចឃើញទង់ជាតិយើងបក់រវីកលើកំពូលភ្នំ Thoi Loi៕”