កសាងផែនការធ្វើសមាហរណកម្មអំពីទេសចរណ៍វៀតណាមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
|
កសាងផែនការធ្វើសមាហរណកម្មអំពីទេសចរណ៍វៀតណាមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន |
(VOV)_នាថ្ងៃទី៣០មិនា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទេសចរណ៍វៀត
ណាម បានរៀបចំសន្និសីទផ្សព្វផ្សាយយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ដំណាក់កាល ២០១៦-២០២៥ និងខ្លឹមសារទាក់ទិននានាដល់ការធ្វើសមាហរណកម្ម។ គោល
ដៅនៃសន្និសីទលើកនេះគឺលើកកំពស់ចំណេះដឹងអំពីឱកាស ការលំបាកសាកល្បង
ចំពោះផ្នែកទេសចរណ៍វៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ សន្និសីទ
នេះជាវេទិការមួយដើម្បីបណ្ដាអ្នកគ្រប់គ្រង តាក់តែងគោលនយោបាយ អ្នកជំនាញ
ការនៅក្នុងនិងក្រៅប្រទេស សហគមន៍អង្គភាពអាជីវកម្ម ក៏ដូចជាពលករចែករំលែក
ព័ត៍មានអំពីបទពិសោធន៍ ឱកាស ការលំបាកនិងសាកល្បងក្នុងពេលវៀតណាមកំ
ពុងធ្វើសមាហរណកម្ម។ នេះក៏ជាឱកាសដើម្បីបណ្ដាអង្គភាពអាជីវកម្មយល់ដឹងគ្រប់
គ្រាន់និងក្តាប់ជាប់ឱកាស ឆ្លងកាត់ការលំបាកសាកល្បងនានាផងដែរ៕