កាសែតនូវែលសេឡង់ បង្ហាញហេតុផលទាំង១០យ៉ាងដើម្បីធ្វើដំណើរមកវៀតណាម

(VOVWORLD) - ប្រការដំបូងដែលយោងទៅតាម New Zealand Herald គឺវៀតណាម ជាប្រទេសដែលមានវប្បធម៌ចម្រុះបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានក្រុមជនជាតិចំនួន ៥៤ ។
កាសែតនូវែលសេឡង់ បង្ហាញហេតុផលទាំង១០យ៉ាងដើម្បីធ្វើដំណើរមកវៀតណាម - ảnh 1ឈូងសមុទ្រហាឡុង។ រូបថត៖ រូបភាព Getty 

សារព័ត៌មាន New Zealand Herald របស់ប្រទេសនូវែលសេឡង់ ទើបតែបានចុះផ្សាយ បញ្ជីនៃហេតុផលទាំង ១០ ដែលភ្ញៀវទេសចរគួរធ្វើដំណើរមកកាន់ប្រទេសវៀតណាម។ ប្រការដំបូងដែលយោងទៅតាម New Zealand Herald គឺវៀតណាម ជាប្រទេសដែលមានវប្បធម៌ចម្រុះបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានក្រុមជនជាតិចំនួន ៥៤ ។ Sa Pa (Lao Cai) គឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលចង់ទៅទស្សនាផ្សារប្រពៃណី និងភូមិជនជាតិភាគតិច ក៏ដូចជាដើរលេងទេសភាពផងដែរ។ ខេត្ត Ha Giang នៅភូមិភាគឦសាន ជាគោលដៅសម្បូរទៅដោយជនជាតិភាគតិចចម្រុះ។ លើសពីនេះ ភ្ញៀវទេសចរណ៍គួរតែទៅទស្សនាសារមន្ទីរជនជាតិវិទ្យាវៀតណាមនៅទីក្រុងហាណូយ ដើម្បីស្វែងយល់អំពីវប្បធម៌របស់ជនជាតិវៀតណាម។

New Zealand Herald បានផ្តល់អនុសាសន៍ថា ភ្ញៀវទេសចរគួរទៅកម្សាន្តនៅ Phu Quoc, Kien Giang ដែលជា "កោះឋានសួគ៌" កោះសម្រាកលំហែរកាយរបស់ វៀតណាម។ យោងតាមសារព័ត៌មាន New Zealand Herald ទីក្រុងហាណូយក៏ជាទីកន្លែងដែលភ្ញៀវទេសចរគួរមកទស្សនា ព្រោះគោលដៅនេះគឺជាកូនសោរនៃការយល់ដឹងអំពីវៀតណាមសម័យទំនើប។ កន្លែងនេះនឹងនាំលោកអ្នកទៅកាន់រោងមហោស្រពធំទីក្រុងហាណូយ ដើរថ្មើរជើងទៅកាន់បឹងដាវ វិថីបុរាណដ៏អ៊ូអរ សួនបៃតង វិមានតម្កល់សពលោកប្រធានហូជីមិញ និងជាពិសេសគឺម្ហូបអាហារតាមដងវិថីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ