កូស្តារីកា ប៉ាណាម៉ា និងសាធារណរដ្ឋដូមីនិក បង្កើតសម្ព័ន្ធ​ភាព​សហប្រតិបត្តិការ

(VOVWORLD) - គំនិតផ្តួចផ្តើមនេះសំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម ប្រជាសាស្រ្ត និងវប្បធម៌រវាងបណ្តាប្រទេសក្នុងតំបន់ផងដែរ។
កូស្តារីកា ប៉ាណាម៉ា និងសាធារណរដ្ឋដូមីនិក បង្កើតសម្ព័ន្ធ​ភាព​សហប្រតិបត្តិការ - ảnh 1ប្រធានាធិបតីកូស្តារីកាលោក Carlos Alvarado (ប្រភព៖ AFP/VNA)

ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ប្រធានាធិបតីកូស្តារីកា លោក Carlos Alvarado រួមជាមួយសមភាគីប៉ាណាម៉ា លោក Laurentino Cortizo និងសាធារណរដ្ឋដូមីនិក លោក Luis Abinader នៅថ្ងៃទី ២២ ខែកញ្ញា បានចុះហត្ថលេខាលើការបង្កើតសម្ព័ន្ធភាពបង្កើនកិច្ចសហប្រតិបត្តិការ ។

សេចក្តីថ្លែងការណ៍រួមរបស់សម្ព័ន្ធភាពនេះបានសង្កត់ធ្ងន់ថា ដោយផ្អែកលើការសន្យារួមគ្នាចំពោះនីតិរដ្ឋ ការគោរពនិងកិច្ចការពារសិទ្ធិមនុស្សនោះ កូស្តារីកា ប៉ាណាម៉ា និងសាធារណរដ្ឋដូមីនិកកំពុងទទួលបានវឌ្ឍនភាពក្នុងការបង្កើតលំហកិច្ចសន្ទនាយ៉ាងបត់បែន និងក្រៅផ្លូវការនេះ សំដៅជំរុញគំនិតផ្ដួចផ្ដើមរួម ដោយនាំមកនូវវិបុលភាព ចីរភាព ការអភិវឌ្ឍ និងស្ដារសេដ្ឋកិច្ចឡើងវិញ។

យោងតាមភាគីនានា គំនិតផ្តួចផ្តើមនេះសំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម ប្រជាសាស្រ្ត និងវប្បធម៌រវាងបណ្តាប្រទេសក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ