កាសែតឥណ្ឌាវាយតំលៃសកម្មអំពីដំណើរបំពេញទស្សកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung
|
កាសែតឥណ្ឌាវាយតំលៃសកម្មអំពីដំណើរបំពេញទស្សកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung |
(VOV)_ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ទូរគមនាគមន៍ឥណ្ឌាបានជូនដំណឹងជាច្រើនអំពី
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan
Dung នាថ្ងៃទី២៧ និងទី២៨ តុលា រួមជាមួយបណ្ដាសន្និដ្ឋានសុទិដ្ឋិនិយមជាច្រើន
អំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ បណ្ដាទីភ្នាក់ងារសារព័ត៍មាន
PTI, UNI, ANI, Times Now និងកាសែតធំៗ ដូចជា៖The Hindu, The Hindustan
Times, The Economic Times …លៗ សុទ្ធតែបានជូនដំណឹងអំពីលទ្ធផលនៃដំណើរ
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung ដោយមាន
បណ្ដាការព្រមព្រៀង ដែលប្រទេសទាំងពីរទទួលបាន ជាពិសេសក្នុងវិស័យការ
ពារជាតិ និងប្រេងឧស្ម័ន។ ចំពោះបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានឯក
ភាពចាត់ទុកថា៖ សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត
មិនអាចរាំងស្កាត់បានឡើយ និងស្នើភាគីទាក់ទិននានាមិនបានប្រើអំពើហឹង្សារ
ឬគំរាមគំហែងការប្រើប្រាស់អំពើហឹង្សារ ត្រូវដោះស្រាយជំលោះដោយសន្តិវិធី
និងផ្អែកទៅលើច្បាប់អន្តរជាតិ៕