កៀហ្ស៊ីស៊ីស្ថាននិងតាជីគីស្ថានព្រមព្រៀងឈប់បាញ់
(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែកញ្ញា កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថានបានព្រមព្រៀងគ្នាលើ ការឈប់បាញ់ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតាមព្រំដែនដែលបានផ្ទុះឡើងក្នុងសប្តាហ៍ នេះ។
ឆ្មាំការពារព្រំដែនតាគីជីស្ថាន ដើរល្បាតតាមតំបន់ព្រំដែននៅក្រុង Pyandj ចម្ងាយប្រហែល ២២០ គីឡូម៉ែត្រពីរដ្ឋធានី Dushanbe។ (រូបថតឯកសារ៖ AFP/VNA) |
សេចក្តីប្រកាសរបស់គណៈកម្មាធិការសន្តិសុខជាតិកៀហ្ស៊ីស៊ីស្ថានបានឲ្យដឹង ថា លោកឧត្តមសេនីយទោ Ularbek Sharsheyev - ប្រធាននាយកដ្ឋានការពារព្រំដែន កៀហ្ស៊ីស៊ីស្ថាន និងមេបញ្ជាការកងកម្លាំងការពារព្រំដែនតាជីគីស្ថាន លោកវរសេនីយ៍ឯក Radzhabali Rakhmonali បានធ្វើការសន្ទនាតាមទូរស័ព្ទ ហើយយល់ព្រមឈប់បាញ់ ចាប់ពីម៉ោង ១០ តាមម៉ោងនៅមូលដ្ឋាន។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៦ ខែកញ្ញា កៀហ្ស៊ីស៊ីស្ថាននិងតាជីគីស្ថាន នៅតែចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានលើបទឈប់បាញ់។ កៀហ្ស៊ី ស៊ីស្ថាននិងតាជីគីស្ថានមានជម្លោះលើជិតពាក់កណ្តាលនៃខ្សែព្រំដែនរួមប្រវែង ៩៧០ គីឡូម៉ែត្រ ហើយដំណើរការខ័ណ្ឌសីមាព្រំដែនមានភាពយឺតយ៉ាវក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងឆ្នាំ ២០២១ មានការប៉ះទង្គិចគ្នាដែលមិនធ្លាប់មានពីមុនមករវាងភាគីទាំងពីរ ដែល បណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។ ថ្មីៗនេះនៅថ្ងៃទី១៤ ខែកញ្ញា មានការប៉ះទង្គិចគ្នាពីរលើក រវាងឆ្មាំការពារព្រំដែននៃប្រទេសទាំងពីរ។ ការប៉ះទង្គិចគ្នាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និង ២៧ នាក់រងរបួស៕