កីឡាអេឡិចត្រូនិកវៀតណាមនឹងប្រកួតសម្ដែងនៅ ASIAD 19

(VOVWORLD) - លើវិញ្ញាសា AIES Robot Sports ប្រទេសនិងដែនដីចំនួន ៦ បានចូលរួមការប្រកួតសម្តែងជាមួយវៀតណាម ដែលមានក៏ឡាករចំនួន ៥ នាក់។

សមាគមកីឡាអេឡិចត្រូនិកវៀតណាម (VIRESA) នាថ្ងៃទី ៨ វិច្ឆិកា បានឲ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១១ ថល់ថ្ងៃទី ១២ វិច្ឆិកា ក្រុមជម្រើសជាតិកីឡាអេឡិចត្រូនិកវៀតណាមរួមមានកីឡាករចំនួន ១០ នាក់ នឹងតំណាងឱ្យប្រទេសជាតិចូលរួមប្រកួតសម្ដែងលើវិញ្ញាសាចំនួនពីរគឺ AIES Robot Sports – Ultimate Battle Robots (ការប្រកួតមនុស្សយន្ត) និង AIES XR Sports - Steelraid (កីឡាការពិតនិម្មិត) នៅ ទីក្រុង Hangzhou (ចិន) ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD 19) ។

លើវិញ្ញាសា AIES Robot Sports ប្រទេសនិងដែនដីចំនួន ៦ បានចូលរួមការប្រកួតសម្តែងជាមួយវៀតណាម ដែលមានក៏ឡាករចំនួន ៥ នាក់។ ក្នុងពេលនោះ លើវិញ្ញាសា AIES XR Sports ក្រុមជម្រើសជាតិវៀតណាមក៏ចាត់បញ្ជូនកីឡាករចំនួន ៥ នាក់មកពីក្រុមបច្ចេកវិទ្យាការពិតនិម្មិត្តចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ