ខិតខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរីឡើង១ពាន់លានដុល្លាអាមេរិក

(VOVworld) - ខិតខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរី ឡើង១ពាន់លានដុល្លាអាមេរិក។ប្រការនេះត្រូវបាននាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Tan Dung និងសមភាគីអាល់ហ្សេរីលោក Abdelmalek Sellal សង្កត់ធ្ងន់នៅជំនួប
ចរចារនាថ្ងៃទី១ មិថុនា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវ ការនៅអាល់ហ្សេរី
របស់លោក Nguyen Tan Dung។នាយករដ្ឋមន្រ្តីទាំង២រូបបានឯកភាពថា នឹងបង្កើន
ការផ្លាស់ប្ដូរគណៈប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ បន្តសហការនិងគាំទ្រគ្នា
ទៅវិញទៅមកនៅលើវេទិការនិងអង្គការអន្តរជាតិនានា។ស្ដីពី បញ្ហាសមុទ្រខាង
កើត លោក Abdelmalek Sellal បានអះអាងថា អាល់ហ្សេរីជា និច្ចកាលគាំទ្រការដោះ
ស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិ។ថ្នាក់ដឹកនាំ
ទាំង២រូបក៏បានឯកភាពថា នឹងបញ្ជាណែនាំលើក កំពស់ប្រសិទ្ធភាពធ្វើសកម្មភាព
របស់គណៈកម្មាធិការសហប្រតិបតិ្តការ អន្តររដ្ឋាភិបាល បង្កលក្ខណៈងាយស្រួល
ដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំង ២សហប្រតិបតិ្តការលើគ្រប់វិស័យពីកសិ
កម្ម ឧស្សាហកម្ម កែច្នៃស្បៀងអាហារ ប្រេងឧស្ម័នជាដើម។លោក Nguyen Tan
Dung បានអះអាងថា៖

“យើងខ្ញុំទទួលបានការស្រុះចិត្តគំនិតថា ភាគីទាំង២រួមគ្នាខំប្រឹងប្រែងនាំទំនាក់ទំនង
សហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ទេសចរណ៍រឡើងកំពស់ថ្មី បង្កើន
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង១ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ។អាល់
ហ្សេរីប្រកាសទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារគ្រប់ជ្រុងជ្រោយ។
វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រអាល់ហ្សេរីចូលរួម WTO ដោយមិនចាំបាច់ដំ
ណើរការចរចារ ជាមួយវៀតណាម”។
ខិតខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរីឡើង១ពាន់លានដុល្លាអាមេរិក - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងសមភាគីអាល់ហ្សេរីលោក
Abdelmalek Sellal (រូបថត៖VGP)

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីអាល់ហ្សេរីលោក Abdelmalek Sellal បានអះអាងថា៖

“អង្គភាពអាជីវកម្មវៀតណាមបានស្វាគមនៅអាល់ហ្សេរីជានិច្ចក្នុងវិស័យរុករក ធ្វើ អាជីវកម្មនិងផ្គត់ផ្គង់សេវាកម្មប្រេសឧស្ម័ន។ក្រៅពីគំរោងការណ៍សាជីវកម្មរវាង សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Petrovietnam និងក្រុមហ៊ុនប្រេងឧស្ម័នជាតិអាល់ហ្សេរី
(Sonatrach) អាល់ហ្សេរីត្រៀមខ្លួនជាស្រេចផ្ដល់លិខិតអនុញ្ញាត្តិឲ្យ Petrovietnam បើក
ទូលាយទ្រង់ទ្រាយនៃគំរោងការណ៍ចាស់ក៏ដូចជាអភិវឌ្ឍន៍គំរោងការណ៍នៅកន្លែង
ថ្មីៗទៀតផង។អាល់ហ្សេរីក៏ស្វាគមន៍អង្គភាពអាជីវកម្មវៀតណាមចូលរួមគំរោង
ការណ៍ធ្វើអាជីវកម្មរ៉ែនានាហើយនេះជាវិស័យដែលអាល់ហ្សេរីមានសក្ដានុភាពដ៏
ធំធេង”។

នាយករដ្ឋមន្រ្តីទាំង២រូបក៏បានឯកភាពថា​ នឹងបន្តគាំទ្រអង្គភាពអាជីវកម្មនៃប្រទេស
ទាំង២សហប្រតិបតិ្តការក្នុងវិស័យផលិតកម្មនិងពាណិជ្ជកម្ម ធ្វើស្ពានតភ្ជាប់ដើម្បី
ជ្រៀតចូលទីផ្សារមជ្ឈឹមបូព៌ា-អាហ្វ្រិកភាគខាងជើងនិងអាស៊ានផងដែរ។

បន្ទាប់ពីជំនួបចរចារ នាយករដ្ឋមន្រ្តី Nguyen Tan Dung និងនាយករដ្ឋមន្រ្តី Abdel-
malek Sellal បានអញ្ជើញធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិ
បតិ្តការមួយចំនួនរវាងប្រទេសទាំង២។
ខិតខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរីឡើង១ពាន់លានដុល្លាអាមេរិក - ảnh 2

ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃដដែល នាយករដ្ឋមន្រ្តី Nguyen
Tan Dung បានមានជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអាល់ហ្សេរីលោក Abdel
-kader Bensalah។លោក Bensalah បានឲ្យដឹងថា៖ព្រឹទ្ធសភាអាល់ហ្សេរី នឹងគាំទ្រ
យ៉ាងខ្លាំងក្លាទំនាក់ទំនងរវាងប្រទេសទាំង២ កិច្ចសហប្រតិបតិ្តការរវាង រដ្ឋាភិ
បាលទាំង២ ព្រមទាំងស្នើរឲ្យភាគីទាំង២បន្តចែករំលែក គាំទ្រគ្នាទៅវិញទៅមក
នៅវេទិការពហុភាគីនិងអង្គការអន្តរជាតិនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ