ខេត្ត Bac Ninh រំលឹកខួបលើកទី១៨៥នៃទិវាបង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី |
(VOVworld)-នាយប់ថ្ងៃទី១២កុម្ភៈនៅទីក្រុង Bac Ninh ខេត្ត Bac Ninh នាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី១៨៥នៃទិវា
បង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្ត Bac Ninh ឡើងវិញ។ អញ្ជើញថ្លែងមតិ
នៅទីនេះ លោក Nguyen Xuan Phuc បានលើកសរសើរនិងជូនពរចំពោះរាល់
សមិទ្ធិយ៉ាងធំធេងដែលបក្សភាគនិងប្រជាជនខេត្ត Bac Ninh ទទួលបានក្នុងរយៈ
ពេល២០ឆ្នាំកន្លងទៅ។លោក Nguyen Xuan Phuc ក៏បានសំណូមពរឲ្យខេត្ត Bac
Ninh គប្បីក្លាយទៅជាខេត្តគំរូក្នុងការអនុវត្តរាល់គោលដៅដែលបានដាក់ចេញ ជា
ពិសេស នាំខេត្ត Bac Ninh ប្រែក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម។ ទន្ទឹមជាមួយគ្នា
នោះ ខេត្ត Bac Ninh ត្រូវខិតខំបន្តជាតំបន់សម្បូរធូរធា ឆ្ពោះទៅតួនាទីជាទីក្រុងមួយ
មាន ការក្រកួតប្រជែងច្នៃប្រឌិតនាំមុខទ្វីបអាស៊ីនិងពង្រីកនូវតម្លៃអត្តសញ្ញាណវប្បធម៌
វិសេសវិសាលរបស់ខ្លួន។
មុននោះ នាពេលរសៀល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh ផងដែរ៕