ខេត្ត Dong Nai រៀបចំ សន្និសីទផ្តល់មតិចំពោះពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២

(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ សម្ព័ន្ធយុវជនខេត្ត​ Dong Nai ភាគខាងត្បូងវៀតណាម
បានរៀបចំសន្និសីទផ្តល់មតិចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ បណ្ដាសមាជិកសម្ព័ន្ធយុវជនបានប្រមូលផ្តុំពិភាក្សាអំពីយន្តការ នយោបាយ សិទ្ធិ
មនុស្ស សិទ្ធិនិងភារកិច្ចជាសារវន្តរបស់ប្រជាពលរដ្ឋ ។ល។ ជាពិសេស សិទ្ធិរបស់
ក្រុមប្រក្សារដ្ឋធម្មនុញ្ញនិងក្រុមប្រឹក្សារៀបចំការបោះឆ្នោតត្រូវបានពិភក្សាជាច្រើន។ ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្ត ​ Dong Nai ក៏បានលើកទឹកចិត្តកម្មាភិបាលសម្ព័ន្ធយុវជន
សមាជិកសម្ព័ន្ធ អាចរួមមតិតាម រយៈប្រព័ន្ធសារព័ត៌មានរបស់សម្ព័ន្ធយុវជន ក៏ដូចជា លើគេហទំព័រអេឡេត្រូនិក របស់រដ្ឋសភាវៀតណាម​ ផងដែរ៕

ខេត្ត Dong Nai រៀបចំ សន្និសីទផ្តល់មតិចំពោះពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ - ảnh 1
សម្ព័ន្ធយុវជនខេត្ត Dong Nai ភាគខាងត្បូង វៀតណាមបានរៀបចំសន្និសីទផ្តល់មតិចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ