ខេត្ត Khanh Hoa បដិសេធការរៀបចំបោះឆ្នោតខុសច្បាប់របស់ចិននៅ Truong Sa
|
ខេត្ត Khanh Hoa បដិសេធការរៀបចំបោះឆ្នោតខុសច្បាប់របស់ចិននៅ Truong Sa |
(VOV)_ ចំពោះមុខការដែលចិនបានដំណើការបោះឆ្នោតក្រុមប្រឹក្សាប្រជាជន
នៃអ្វីដែលហៅថា៖ ទីក្រុង San Sa នាថ្ងៃទី១០ តុលា គេហទំព័រអេឡិកត្រូនិកខេត្តKhanh
Hoa បានចុះផ្សាយសេចក្ដីប្រកាសរបស់លោក Le Duc Vinh ប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Khanh Hoa បដិសេធសកម្មភាពខុសច្បាប់នេះ។ តាមនោះ ខេត្ត Khanh
Hoa បានអះអាងថា៖ ស្រុកកោះ Truong Sa ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីដែនដីវៀតណាម។
ខេត្ត Khanh Hoa ប្តេជ្ញាចិត្តបដិសេធសកម្មភាពខុសឆ្គង និងខុសច្បាប់ពោល
ខាងលើរបស់ចិន។ ហើយស្នើអោយភាគីចិនមិនទុកអោយសកម្មភាពដូច្នេះកើតមាន
ឡើងជាថ្មីម្តងទៀតដោយជះឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំណងមិត្ត
ភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងមនោសញ្ជេតនារបស់ប្រជាជនខេត្តKhanh Hoa៕