ខេត្ត Nghe An រៀបចំសន្និសីទកាសែតអំពីករណីនៅឃុំ Nghi Phuong ស្រុក Nghi Loc
(VOV) /  
|
កំលាំងមានសម័ត្ថកិច្ចក្នុងខេត្ត Nghe An កំពុងបន្តធានាសន្តិសុខសណ្ដាប់ធ្នាប់នៅដំបន់។ (baonghean) |
VOV-នារសៀលថ្ងៃទី១០កញ្ញា ខេត្ត Nghe An បានរៀបចំសន្និសីទកាសែតជូនដំណឹងអំពីស្ថានភាពលទ្ធផលដោះស្រាយករណីស្មុគស្មាញទាក់ទិនដល់
សាសនា ដែលកើតមានឡើងនៅ Trai Gao ឃុំ Nghi Phuong ស្រុក Nghi Loc។ នៅ
សន្និសីទកាសែតនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Nghe An បាន
អះអាងថា ក្នុងប៉ុន្មានថ្ងៃកន្លងមក លើទំព័រអេលិចត្រូនិកមួយចំនួននិងទំព័រព័ត៌មាន
ចំរុះ “ប៉ាវាស់ Vinh” បានចុះផ្សាយព័ត៌មានអត្ថបទរូបថតមានខ្លឹមសារខុសឆ្គងការ
ពិតមានចរិតលក្ខណៈចាក់ចុចបំប្លែងអំពីការបង្កអុកឡុកនៅឃុំ Nghi Phuong ធ្វើឲ្យ
មន្ត្រីគ្រឹស្តសាសនិកយល់ច្រឡំអំពីអត្តចរិតនៃការបង្កអុកឡុកនេះបន្តមានអំពើរ
រំលោភច្បាប់។ នាបច្ចុប្បន្ន បណ្ដាកំលាំងមានសម័ត្ថកិច្ចក្នុងខេត្ត Nghe An កំពុង
បន្តធានាសន្តិសុខសណ្ដាប់ធ្នាប់នៅដំបន់។ កំលាំងនគរបាលខេត្ត Nghe An បានប្រមូលផ្ដុំស៊ើបអង្កេតបណ្ដាករណីដែលកើតមានឡើងនាថ្ងៃទី៣០សីហា ទី៣និងទី៤កញ្ញាពីបទរំលោភសណ្ដាប់ធ្នាប់សាធារណៈ ប្រឆាំងអ្នកមានសម័ត្ថកិច្ចនិងឃុំ
ឃាំងមនុស្សដោយខុសច្បាប់។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An លោក Thai Van Hang បានស្នើរឲ្យបណ្ដាស្ថាប័នសារព័ត៌មានក្នុងនិងក្រៅប្រទេសជូនព័ត៌មានអំពីស្ថានភាព
នៅ Trai Gao ឲ្យទាន់ពេលវេលាបរានុម័តត្រឹមត្រូវដើម្បីប្រជាជនយល់ដឹងដ៏ត្រឹមត្រូវ
អំពីអត្តចរិតនៃករណីប្រតិបត្តិតាមការកំណត់នៃច្បាប់៕
-VOV