ខេត្ត Ninh Thuan លើកតម្កើងផលិតផលពិសេសចំនួន៨ប្រភេទ
|
ស្តង់ទំនិញមួយនៅការតាំងពិព័រណ៍ (រូបថតៈ vov) |
(VOVworld)-នាយប់ថ្ងៃទី៣០មិនា គណៈកម្មធិការប្រជាជនខេត្ត Ninh Thuan បាន
បើកការ តាំងពិព័រណ៍សមិទ្ធិផល២៥ឆ្នាំអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងលើកតម្កើង
ផលិតផល ពិសេសចំនួន៨ប្រភេទ។ តាមរយៈការតាំងពិព័រណ៍នេះ ខេត្ត Ninh
Thuan មានបំ ណងឧទ្ទេសនាមនូវសក្កានុភាព ឧត្តមភាពនិងសមិទ្ធផលថ្មីក្នុងការ
អភិវឌ្ឍន៍និងធ្វើ សមាហរណកម្មអន្តរជាតិទៅដល់ប្រជាជននិងភ្ញៀវទេសចរ ដៃគូ
វិនិយោគនិងសហ គ្រាសក្នុងនិងក្រៅប្រទេស។ក្នុងឱកាសនេះខេត្ត Ninh Thuan
បានលើកតម្កើងផលិតផលពិសេសរបស់ខេត្តចំនួន៨ប្រភេទ ក្នុងនោះមាន ផ្លែឈើ
សត្វ និងផលិត ផលសិប្បកម្មជាដើម។លោក Phu Huu Minh Thuan តំណាងសហ
ករណ៍គ្រឿង ភាជន៍ Bau Truc ខេត្ត Ninh Thuan បានឲ្យដឹងថា៖
“ខ្ញុំសប្បាយចិត្តណាស់ ខណៈដែល គ្រឿងភាជន៍ Bau Truc បានទទួលស្គាល់
ជាផលិតផលពិសេស។ តាមនោះ យើងខ្ញុំនឹងផ្តោតសំខាន់លើការកែលំអគុណភាព
ធ្វើឲ្យផលិតផលកាន់តែសម្បូរបែបដើម្បីសមស្របជាមួយនឹងនិន្នាការធ្វើសមាហ
រណកម្ម”៕