ខេត្ត Quang Ngai ចាប់ផ្តើមចេញដំណើរនេសាទមច្ឆាផលឆ្ងាយច្រាំង
|
ខេត្ត Quang Ngai ចាប់ផ្តើមចេញដំណើរនេសាទមច្ឆាផលឆ្ងាយច្រាំង (thanhnien) |
(VOV)_នាថ្ងៃទី ៥ កុម្ភះ នៅកំពង់ផែ Sa Ky សម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផល
ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) បាន ចាប់ផ្តើមចេញដំណើរនេសាទមជ្ឆាផល នាដើមឆ្នាំ២០១៤។
នាវានេសាទមច្ឆាផលរាប់រយគ្រឿង ដែលក្នុងនោះមាននាវានេសាទមច្ឆាផល
ឆ្ងាយច្រាំងជាង៨០គ្រឿងទៀតបានត្រៀមរៀបចំរួចរាល់ដើម្បីចេញទៅលំហរ
សមុទ្រ ចាប់ផ្តើមអោយរដូវនេសាទមច្ឆាផលថ្មី។
ក៏ក្នុងថ្ងៃនេះដែរ នៅ Lang Chanh ភូមិ Dong ឃុំ An Vinh ស្រុកកោះ Ly Son សម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផលឃុំ ក៏បានរៀបចំពិធីចេញទៅលំហរសមុទ្រនេ
សាទ មច្ឆាផល នាដើមឆ្នាំថ្មី ២០១៤។ នេះគឺជាពិធីចេញទៅសមុទ្រនេសាទមច្ឆា ផលនាដើមឆ្នាំត្រូវបានរៀបចំតាមរបៀបប្រពៃណីរបស់អ្នកនេសាទមច្ឆាផល Ly
Son និយាយរួម និងឃុំ An Vinh និយាយដោយលែក ដោយមានគោលបំណងសុំ អោយមានធាតុអាកាសអំណោយផល នេសាទត្រីទទួលបានភោគផល។
មុននេះ បណ្ដាសម្ព័ន្ធក្រុមហ៊ុននេសាទមច្ឆាផលឃុំ Pho Thanh ស្រុក Duc Pho
និងឃុំ Nghia An ស្រុក Tu Nghia ក៏បានរៀបចំពិធីចេញទៅលំហរសមុទ្រនេសាទ មច្ឆាផល នាដើមឆ្នាំ ២០១៤ផងដែរ៕