ខេត្ត Quang Ngai រៀបចំពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះ
|
ខេត្ត Quang Ngai រៀបចំពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះ (VOV) |
Vovworld-ពិធីបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤មិនានៅទីលានមជ្ឈមណ្ឌល
ទីក្រុងដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត Quang Ngai ដំណាងក្រសួង
ស្ថាប័នមជ្ឈឹមអ្នកបដិវត្តន៍ជើងចាស់ជាដើម។ នៅពិធីនេះលោក Le Viet Chu
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានរំលឹកឡើងវិញបណ្ដាថ្ងៃ
ខែប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងមុននេះ៤០ឆ្នាំ ទន្ទឹមនឹងនោះអះអាងជ័យជំនះនាថ្ងៃទី
២៤មិនាឆ្នាំ១៩៧៥ជាលទ្ធផលនៃគោលមាគ៌ានិងសិល្បៈបញ្ជាណែនាំដ៏ឈ្លាសវៃ
របស់បក្សកុម្មុយនីស្តវៀតណាម។ លោកបានស្នើរកម្មាភិបាលនិងប្រជាជនខេត្ត
Quang Ngai ពង្រីករាល់សមិទ្ធិដែលទទួលបាននាពេលកន្លងមក ទន្ទឹមនឹងនោះ
ជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិធ្វើតាមគំរូសិលធម៍របស់លោកប្រធាន
ហូជីមិញ៕