ខេត្ត Quang Ninh ត្រូវការជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិត
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ កញ្ញា នៅខេត្ត Quang Ninh ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកមហា សន្និបាតតំណាងបក្សភាគខេត្ត Quang Ninh អាណត្តិ ២០២០-២០២៥។
មហាសន្និបាតលើកនេះ បានឯកភាពលើចក្ខុវិស័យនិងទិសដៅអភិវឌ្ឍ ដល់ឆ្នាំ២០៣០ដើម្បីកសាងនិងអភិវឌ្ឍខេត្ត Quang Ninh ក្លាយទៅជាខេត្ត គំរូសម្បូររុងរឿង អារិយ្យធម៌ ទំនើប ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈ មណ្ឌលអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ មជ្ឈ មណ្ឌលសេដ្ឋកិច្ចសមុទ្រ ជាច្រកទ្វារនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង និងទូទាំងប្រទេស ព្រមទាំងមានផលិតផលក្នុងតំបន់សរុប (GRDP) ជា មធ្យមក្នុងមនុស្សម្នាក់ជាង១៥.០០០ដុល្លាអាមេរិក ផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅមហាសន្និបាតតំណាងបក្សភាគខេត្ត Quang Ninh។ (រូបថត៖ VOV) |
គាំទ្រចំពោះទិសដៅនិងភារកិច្ចក្នុងអាណត្តិខាងមុខនេះរបស់បក្សភាគខេត្ត Quang Ninh លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន លើកសំណើថា៖
“ខេត្ត Quang Ninh ត្រូវការបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ ចក្ខុវិស័យយុទ្ធសាស្ត្រ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សាភ្ជាប់នឹងការផ្ទេរប្ដូរគំរូកំណើន អភិវឌ្ឍឲ្យបានឆាប់រហ័សនូវវិស័យ សេវាកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មគាំទ្រ កសិកម្មបច្ចេក វិទ្យាខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មទៀតផង។ ធានាភាពចុះ សម្រុងគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការអភិវឌ្ឍវប្បធម៌សង្គម អប់រំ រក្សាសមភាពសង្គម ដោះស្រាយឲ្យបានល្អនូវបញ្ហាសង្គមដែលកើតមាន ឡើង ការពារធនធានធម្មជាតិនិងបរិស្ថាន។ ទន្ទឹមនេះ បំផុសឡើងហើយ ពង្រីកជាអតិបរមារាល់សក្ដានុភាពនិងឧត្តមភាពដោយឡែកទាំងអស់របស់ខេត្ត Quang Ninh ដើម្បីជំរុញកំណើន ជំរុញការចាប់ផ្ដើមអាជីវកម្មប្រកប ដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិតដែលផ្អែកលើមូលដ្ឋានគ្រឹះគឺវិទ្យា សាស្ត្របច្ចេកវិទ្យាផងដែរ”។
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក៏បានបញ្ជាដឹកនាំ ឲ្យខេត្ត Quang Ninh ត្រូវការធានារឹងមាំនូវសន្តិសុខការពារជាតិ អធិប តេយ្យភាពព្រំដែនជាតិ ព្រមទាំងត្រៀមខ្លួនជាស្រេចឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពនឹងបញ្ហាប្រឈមខាងសន្តិសុខក្រៅប្រពៃណីនានាផងដែរ៕