ខេត្ត Thua Thien – Hue ត្រូវមានជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច
|
ខេត្ត Thua Thien – Hue ត្រូវមានជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច |
(VOV)_នារសៀលថ្ងៃទី៧សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue
បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien – Hue (ភូមិភាគកណ្ដាលវៀត
ណាម) ស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ក្នុងឆមាសទី១ ឆ្នាំ២០១៦។ ឧប
នាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើអោយខេត្ត Thua Thien – Hue ត្រូវមាន
ជំហានលោតផ្លោះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ជ្រើសរើសឧស្សាហកម្មបច្ចេក
វិទ្យាខ្ពស់ដើម្បីអភិវឌ្ឍន៍ និងត្រូវរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ។ ឧបនាយក
រដ្ឋមន្ត្រីក៏បានអោយដឹងថា៖ រដ្ឋាភិបាលនឹងផ្តល់កញ្ចប់ជំនួយ សំរាប់ខេត្ត ទីក្រុងនានា
នៅភូមិភាគកណ្ដាលវៀតណាមដែលត្រូវរងឥទ្ធិពលដោយវិបត្តិបរិស្ថាន៕