ខុទ្ទកាល័យប្រធានរដ្ឋប្រកាសជាសាធារណះអំពីច្បាប់ចំនួន៧
|
ខុទ្ទកាល័យប្រធានរដ្ឋប្រកាសជាសាធារណះអំពីច្បាប់ចំនួន៦(http://www.anninhthudo.vn) |
ខុទ្ទកាល័យ ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃទី ១៦ កក្កដា បានរៀបចំសន្និសីទ
កាសែត អំពីការប្រកាសច្បាប់ និងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម ចំនួន ៧ ដែល ត្រូវបានរដ្ឋសភាវៀតណាម នីតិកាលទី ១៣ អនុម័ត្ត នៅក្នុងសម័យប្រជុំ លើកទី ៣។
លោក Dao Viet Trung ប្រធានខុទ្ទកាល័យ ប្រធានរដ្ឋ បានធ្វើអធិបតី សន្និសីទកាសែត
លើកនេះ។ បណ្ដាច្បាប់ដែលបានប្រកាសគឺ ៖ ក្រមច្បាប់ពលករ (ធ្វើវិសោធនកម្ម ) ច្បាប់បង្ការ ប្រឆាំងនឹងគ្រោះមហន្តរាយរបស់បារី ច្បាប់អប់រំថ្នាក់ឧត្តមសិក្សារ ច្បាប់ ធានាប្រាក់បញ្ញើរ ច្បាប់បង្ការ ប្រឆាំងនឹងការលាងប្រាក់ ច្បាប់សមុទ្រវៀតណាមនិងច្បាប់សហជិព (ធ្វើវិសោធនកម្ម)។ ចំពោះបណ្ដាច្បាប់នាបច្ចុប្បន្ន ក្រមច្បាប់ពលករ (ធ្វើវិសោធនកម្ម ) មាន បណ្ដាការកំណត់សកម្ម សមស្របជាមួយស្ថានភាពជាក់
ស្ដែងជាង ដូចជា៖អាយុត្រូវចូលនិវត្តិ កំរិតទឹកប្រាក់ខែជាអប្បបរិមា ប្រាក់ធ្វើបន្ថែម
ម៉ោង…។ល។ ច្បាប់អប់រំថ្នាក់ឧត្តមសិក្សារ ជំនះពុះពារលើបណ្ដាបញ្ហាជាច្រើនដើម្បី
ផ្លាស់ប្តូររចនាសម្ព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារ លើកកំពស់គុណភាពការបណ្ដុះបណ្ដាល
ប្រភព ធនធានមនុស្ស អោយការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕