ខួបអនុស្សាវរីយ៍ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម

ខួបអនុស្សាវរីយ៍ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម - ảnh 1
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin (VOV)

(VOV)_សកម្មភាពដ៏មានអត្ថន័យជាច្រើនត្រូវបានប្រព្រឹត្តទៅនៅទូទាំងប្រទេស
វៀតណាមក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី៥២ នៃទិវាដើម្បីជន​រងគ្រោះ​ដោយជាតិគីមីពុល​ពណ៌លឿងទុំ/Dioxin វៀតណាម(ថ្ងៃទី ១០សីហា)​។​ នាថ្ងៃទី៨សី
ហា ​សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម)​បាន​រួមសហការជាមួយអង្គការសម្បុរសធម៌នានា ទៅ​សាក់សួរសុខទុក្ខ និងជូន​អំណោយ​ជាង៣០០ចំណែក ក្នុងតំលៃជាង១០០លានដុង 
សំរាប់​បណ្ដា ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅ​ក្នុងភូមិ​សាស្ត្រ​។
 ​ក៏​ក្នុងឱកាសនេះដែរ សមាគម ជនរងគ្រោះដោយជាតិគីមីពុល​ពណ៌លឿងទុំ​/Dioxin​ ​
ខេត្ត Quang Triបានប្រកល់ជូនអំណោយចំនួន៥០០​ចំណែក ​សំរាប់​បណ្ដា​ ជនរង
គ្រោះ​​នៅ​បណ្ដាស្រុក ទីរួមខេត្ត ​និង​ទីក្រុងក្នុងខេត្ត។ ទន្ទឹមនឹងនោះ សមាគមក៏បាន​ប្រគល់ជូនផ្ទះមេតា្តធម៌ចំនួន​៣ខ្នង់ ជួយឧបត្ថម្ភទុនផលិតកម្ម អាជីវកម្មសំរាប់​គ្រួសារ​ចំនួន២០គ្រួដែលមាន ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ផងដែរ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ