គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងនុយគ្លេអ៉ែរស៊ីវិលជាមួយវៀតណាម
|
គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងនុយ គ្លេអ៉ែរស៊ីវិលជាមួយវៀតណាម |
(VOV)_នាថ្ងៃទី២២ កក្កដា គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងនុយគ្លេអ៉ែរស៊ិវិលជាមួយវៀតណាម ក្នុងសភាពការណ៍ដែលវ៉ាស៊ីនតោនកំពុងស្វែងរកវិធានការបើកទូលាយទំនាក់ទំនង
ជាមួយហាណូយ។ ការព្រមព្រៀងនេះត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក
លោក John Kerry និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ចុះហត្ថលេខានាខែតុលាឆ្នាំ២០១៣ នៅប្រុយណេ។ តាមកិច្ចព្រមព្រៀងនេះ បណ្ដាក្រុមហ៊ុនរបស់អាមេរិកនឹងបានអនុញ្ញាត្តិចូលរួមទី ផ្សារវៀតណាម ដើម្បីអភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៉ែរ។ តាមការវាយតំលៃរបស់ ក្រសួងពាណិជ្ជកម្មអាមេរិកថា៖ កិច្ចព្រមព្រៀងនេះដែលបានរដ្ឋអំណាចប្រធានា ធិបតីអាមេរិក លោក Barack Obama ចុះហត្ថលេខាជាមួយវៀតណាម នឹងបើក ទូលាយទីផ្សារវៀតណាម សំរាប់ក្រុមហ៊ុនអាមេរិក នាំមកអោយវិស័យនាំចេញ
នុយ គ្លេអ៉ែររបស់អាមេរិកទឹកប្រាក់ចំនួនពី១០-២០ពាន់លានដុល្លារអាមេរិក ទន្ទឹមនឹងនោះបង្កើតការងារធ្វើថ្មីសំរាប់ពលករអាមេរិកចំនួនប្រាំហ្មឹននាក់ដោយ
មានកំរិតប្រាក់ខែខ្ពស់ដែរ៕