គណៈកម្មាធិការជាតិ APEC ២០១៧ បើកកិច្ចប្រជុំពេញអង្គលើកទី៦
|
នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ អញ្ជើញធ្វើជាអធិបតីភាពកិច្ចប្រជុំ
|
(VOVworld)-សម័យប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការជាតិ APEC ២០១៧
បានប្រារព្ធជាផ្លូវការនាព្រឹកថ្ងៃទី២១ធ្នូនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ឧប
នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ប្រធាន
គណៈកម្មាធិការជាតិ APEC ២០១៧។ នេះជាសម័យប្រជុំសំដៅពិនិត្យឡើងវិញ និង
បូកសរុបការងារដែលគណៈកម្មាធិការនេះបានអនុវត្តក្នុងឆ្នាំ២០១៦ ព្រមទាំង ពិភាគ្សា
លើបញ្ហាសំខាន់ៗមួយចំនួនសម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៧ ក្នុងនោះ មានការ
ងារត្រៀមរៀបចំឲ្យសប្តាហ៍ជាន់ខ្ពស់ APEC ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang នា
ពេលខាងមុខ។ អញ្ជើញផ្តល់អនុសាសន៍នៅទីនេះ លោក Pham Binh Minh បានស្នើឲ្យ
អង្គប្រជុំ ត្រូវប្រមូលផ្តុំធ្វើការបំភ្លឺច្បាស់នូវការងារដែលបានសម្រេច ក៏ដូចជារាល់ឧប
សគ្គរួមទាំងមេរៀនបទពិសោធន៍ក្នុងឆ្នាំត្រៀមរៀបចំ២០១៦នេះទៀតផង។ លោក
Pham Binh Minh បានសំណូមពរឲ្យក្រសួងស្ថាប័ននានារឹតបន្តឹងកិច្ចសហប្រ តិបត្តិការ
ម្ចាស់ការនិងសកម្មថែមទៀតក្នុងការស្រាវជ្រាវ វាយតម្លៃស្ថានភាពនិង បង្កើនការផ្លាស់
ប្តូរព័ត៌មានសំដៅធានាឲ្យឆ្នាំ APEC ២០១៧ទទួលបានជោគជ័យ ទាំងស្រុង៕