គណៈកម្មាធិការបញ្ជា៨៩៦ប្រមូលផ្ដុំពិនិត្យនិងសម្រួលបែបបទរដ្ឋបាល
|
គណៈកម្មាធិការបញ្ជា៨៩៦ប្រមូលផ្ដុំពិនិត្យនិងសម្រួលបែបបទរដ្ឋបាល (VOV) |
Vovworld-នារសៀលថ្ងៃទី២៧មករានៅទីស្ដីការរដ្ឋាភិបាល គណៈកម្មាធិការ
បញ្ជាគំរោងការមេសម្រួលបែបបទរដ្ឋបាលដំណាក់កាល២០១៣-២០២០
(ដែលហៅកាត់ថាគណៈកម្មាធិការបញ្ជា៨៩៦) បានរៀបចំសន្និសីទ
អនុវត្តការងារឆ្នាំ២០១៥។ ថ្លែងមតិបញ្ជានៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានស្នើរក្នុងឆ្នាំ២០១៥គណៈកម្មាធិការ៨៩៦ប្រមូលផ្ដុំសុក្រិដ្ឋ
មូលដ្ឋានគតិយុតសំរាប់ដំណើរការមូលដ្ឋានទន្នន័យជាតិស្ដីពីប្រជាជននិងផ្ដល់
លេខកំណត់ឈ្មោះបុគ្គល។ ឧបនាយករដ្ឋមន្ត្រីក៏សំណូមពរក្រសួងស្ថាប័ននានា
ប្រមូលផ្ដុំពិនិត្យសំណុំបែបបទរដ្ឋបាលដើម្បីនាដើមឆ្នាំ២០១៦ដាក់ជូនរដ្ឋាភិបាល
សេចក្តីសំរេចចិត្តស្ដីពីងាយស្រួលបនីយកម្មសំណុំបែបបទរដ្ឋបាលនិងលិខិតពលរដ្ឋ
ជាដើម៕