គណៈកម្មាធិការអចិន្ត្រៃណ៌ រដ្ឋសភាវៀតណាមរៀបចំការសួរដេញដោលនិងឆ្លើយការសួរដេញដោល ចំពោះបណ្ដារដ្ឋមន្ត្រី

(VOVworld)- នាថ្ងៃទី២៦មិនា បន្តសម័យប្រជុំលើកទី៦ គណៈកម្មាធិការអចិន្ត្រៃណ៌
 រដ្ឋសភាវៀតណាម បានរៀបចំការសួរដេញដោល និងឆ្លើយការសួរដេញដោល 
ចំពោះ បណ្ដាវិស័យស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋមន្ត្រីក្រសួង សុខាភិបាល  
រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ  ដែលបណ្ដាអ្នកបោះឆ្នោតយចិត្តទុកដាក់។ ថ្លែងមតិនៅ
ទីនេះ  ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖

          “សកម្មភាពសួរដេញដោលនាថ្ងៃនេះ ជាមួយរបៀបថ្មីជាង គឺ​ ទូរទស្សន៏ ផ្សាយបន្តផ្ទាល់ លើទូទាំងប្រទេស ដើម្បី ប្រជាជន អ្នកបោះឆ្នោត ក្នុងទូទាំង
ប្រទេសអាចតាមដាន និងរួមជាមួយ បណ្ដាគណៈប្រតិភូសមាជិក រដ្ឋសភា  នៅបណ្ដាខេត្ត ទីក្រុង ក្នុងទូទាំងប្រទេស។ ប្រជាជនអាចអនុវត្តសិទ្ធិឃ្លាំមើល របស់ខ្លួន ចំពោះបណ្ដាសមាជិកសភា និងរដ្ឋសភាជាតិ ក៏បានអនុវត្ត សិទ្ធិឃ្លាំ
មើលរបស់ខ្លួន​ចំពោះបណ្ដារដ្ឋមន្ត្រីផងដែរ”។

គណៈកម្មាធិការអចិន្ត្រៃណ៌ រដ្ឋសភាវៀតណាមរៀបចំការសួរដេញដោលនិងឆ្លើយការសួរដេញដោល ចំពោះបណ្ដារដ្ឋមន្ត្រី - ảnh 1
រដ្ឋមន្ត្រីសុខាភិបាល Nguyen Thi Kim Tien (http://www.vinacorp.vn)


          នាព្រឹកថ្ងៃទី២៦មិនារដ្ឋមន្ត្រីសុខាភិបាល Nguyen Thi Kim Tien ឆ្លើយ
អំពី​បណ្ដា​បញ្ហា ដូចជា៖ ធានាប្រភពធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការ អំពីការបង្ការ ព្យាបាលជំងឺអោយប្រជាជន ​កែសម្រួល តំលៃមន្ទីពេទ្យ…។ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Nguyen Thi Kim Tien បានអោយដឹងថា៖

          “ក្រសួងសុខាភិបាលនឹងកសាង និងដាក់ជូនរដ្ឋាភិបាលផែនការអភិវឌ្ឍន៌
 ប្រព័ន្ធ សុខាភិបាលវៀតណាមពីឆ្នាំ ២០២០ ដល់ឆ្នាំ​២០៣០ ក្នុងនោះ យកចិត្តទុក ដាក់ដល់បណ្តាញមន្ទីរពេទ្យ វិទ្យាស្ថានស្រាវជ្រាវ មហាវិទ្យល័យលើភូមិសាស្រ្ត
ប្រជាជន។ ទន្ទឹមនឹងនោះ បង្កើនសង្គមបនីយកម្ម ការវិនិយោគសម្រាប់វិស័យ
សុខាភិបាល ដោយរូបភាពគូបផ្សំវិនិយោគសាធារណៈជាមួយឯកជន។

          ចំពោះបញ្ហាកែសម្រួលតម្លៃពេទ្យ រដ្ឋមន្រ្តី Nguyen Thi Kim Tien ឲ្យដឹង​ថា
តម្លែ ថ្មីនឹងបានអនុវត្តចាប់ពីថ្ងៃទី ១៥មេសាតទៅ។ រដ្ឋមន្រ្តី Nguyen Thi Kim Tien
ក៏សន្យាថា ដោះស្រាយយ៉ាងល្អបញ្ហាសីលធម៌របស់គ្រូពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ