គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីការកែសម្រួលព្រំប្រទល់រដ្ឋបាល
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីការកែសម្រួលព្រំប្រទល់រដ្ឋបាល |
(VOV)_ ក្នុងសម័យប្រជុំលើកទី៣៦ នាថ្ងៃទី១១ មិនាដោយមានមតិគាំទ្រចំនួន ១០០% គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានអនុម័តលើការបង្កើតទី
រួមខេត្ត Dong Trieu ខេត្ត Quang Ninh ( ភាគខាងជើងវៀតណាម) ទីរួមខេត្ត Dien Ban
ខេត្ត Quang Nam ( ភាគកណ្ដាលវៀតណាម) ទីក្រុង Bac Kan ខេត្ត Bac Kan (ភាគ
ខាងជើងវៀតណាម) និងបង្កើតស្រុកថ្មី Ia H’Drai ខេត្ត Kon Tum។ នេះគឺជាលើក
ដំបូងដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុវត្តសិទ្ធិកែសម្រួលព្រំប្រទល់រដ្ឋ
បាល តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។
នារសៀលថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិចំពោះ
គំរោងច្បាប់ស្ថិតិ (ធ្វើវិសោធនកម្ម)៕