គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីច្បាប់រណះសិរ្យមាតុភូមិវៀតណាម
(VOV)_បន្តកិច្ចប្រជុំ លើកទី ១៧ នាព្រឹកថ្ងៃទី ១៦ មេសា គណះកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានពិភាក្សា និងផ្តល់មតិអំពីគំរោងច្បាប់រណះសិរ្យមាតុភូមិវៀតណាម( ធ្វើវិសោធនកម្ម)។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានធ្វើអធិបតីកិច្ចប្រជុំ។ គំរោងច្បាប់នេះ បានបំពេញបន្ថែមភារកិច្ចចំពោះរណះសិរ្យមាតុភូមិវៀតណាមគឺ÷ ដំណាង ការពារសិទ្ធិ និងផលប្រយោជន៍ ដ៏ត្រឹមត្រូវ
និងសមស្របរបស់ប្រជាជន។ ស្ដីពីសកម្មភាពឃ្លាំមើល និងបដិវាទសង្គមរបស់
រណះ សិរ្យមាតុភូមិវៀតណាម លោក Nguyen Kim Khoa ប្រធានគណះកម្មាធិការការពារប្រទេស និងសន្តិសុខរបស់រដ្ឋសភា បានចាត់ទុកថា÷
“ នាបច្ចុប្បន្ន យើងមានការឃ្លាំមើលសិទ្ធិអំណាចចំពោះស្ថាប័នដោយប្រជា
ជន ជ្រើសតាំង ឃ្លាំមើលសិទ្ធិអំណាចរបស់បណ្ដាស្ថាប័នបក្ស និងការឃ្លាំ មើលចំ ពោះរណហសិរ្យមាតុភូមិគឺមានចរិតលក្ខណះប្រជាជន។ នេះគឺជាចរិតលក្ខនះឃ្លាំ
មើល របស់រណះសិរ្យមាតុភូមិ និងប្រការនេះក៏សមស្របជាមួយតួនាទីរបស់រណះ
សិរ្យមាតុភូមិ វៀតណាម ដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់។”
នារសៀលថ្ងៃនេះដែរ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តកិច្ចប្រជុំ និង
ផ្តល់មតិចំពោះដំណោះស្រាយមួយចំនួនរបស់រដ្ឋាភិបាល ស្ដីពីពន្ធ ជួយឧបត្ថម្ភផលិតកម្ម អាជីវកម្ម និងពិភាក្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមា
ត្រា មួយចំនួន នៃច្បាប់ចំណូលអង្គភាពអាជីវកម្ម។
នាថ្ងៃដ៍ដែលគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានពិភាក្សអំពីដំណោះ
ស្រាយឧបត្ថម្ភផលិតកម្មនិងអាជីវកម្ម។លោកNguyen Sinh Hung ស្នើថា៖" គប្បីកំណត់
ដំណើរការកាត់បន្ថយពន្ឋចំណូលនៃអង្គភាពអាជីវកម្មពីឥឡូវដល់ឆ្នាំ២០២០ "៕
|
កិច្ចប្រជុំ លើកទី ១៧ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (internet) |