គណៈបក្សសង្គ្រោះជាតិកម្ពុជាCNRPមិនឧទ្ទេសនាមបេក្ខជនថ្មីសម្រាប់ដំណែងអនុប្រធានរដ្ឋសភា

គណៈបក្សសង្គ្រោះជាតិកម្ពុជាCNRPមិនឧទ្ទេសនាមបេក្ខជនថ្មីសម្រាប់ដំណែងអនុប្រធានរដ្ឋសភា - ảnh 1
លោក កឹមសុខា (រូបថតៈAFP/TTXVN )


(VOVworld)-នាយប់ថ្ងៃទី៣០តុលា លោកកឹមសុខា អនុប្រធានគណៈបក្ស សង្គ្រោះ
ជាតិកម្ពុជា CNRP និងជាអនុប្រធានទី១រដ្ឋសភាកម្ពុជា ដែលទើបនឹង ត្រូវការដក
ចេញពីដំណែង បានប្រកាសថា គណៈបក្សនេះនឹងមិនឧទ្ទេសនាម បេក្ខជនថ្មី
ជំនួសលោកក្នុងស្ថាប័ននីតិរដ្ឋឡើយ។ លោកកឹមសុខាបាននាំចេញ សេចក្តីប្រ
កាសពោលខាងលើបន្ទាប់ពីការដែលប្រធានរដ្ឋសភា សម្តេចហេង សំរិន បានសរ
សេរសារលិខិតស្នើ លោកសមរង្ស៊ីឧទ្ទេសនាមបេក្ខជនថ្មីសម្រាប់ ដំណែងអនុប្រ
ធានទីមួយរដ្ឋសភា។ មុននោះ នាព្រឹកថ្ងៃដដែល សមាជិកសភា គណៈបក្ស
ប្រជាជនកម្ពុជាបានបោះឆ្នោតដកដំណែងរបស់លោក​កឹមសុខា។ តាមឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោកហោណាំហុងថា លោក សុខាត្រូវការដកចេញ
ពីដំណែងគឺដោយសារលោកបានប្រើប្រាស់ដំណែងរបស់ខ្លួន ដើម្បីមូលបង្កាច់រដ្ឋាភិបាល ញុះញង់ប្រជាជនឱ្យធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងគណៈបក្សប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ