គណោៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមទៅដំណើរទស្សនកិច្ចនៅឡាវ
VOVworld -  
(VOVworld) /  
(VOVworld) – គណោៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមដឹកនាំ
ដោយ សមាជិកមជ្ឍឹមបក្សនិងជាប្រធានគណៈកម្មធិការ Tran Van Hang ដែលកំពុងមាន
ដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវ ចាប់ពីថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី ៣ មិនាតាម
អញ្ជើញរបស់គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាឡាវ។ ក្នុងការជួបជន្ទនាជាមួយ
គណៈប្រតិភូវៀតណាម នារសៀលថ្ងៃទី ២៩ កុម្ភៈ ប្រធានស្តីទីរដ្ឋសភាឡាវ Saysomphon
Promvihane បានវាយតំលៃខ្ពស់ចំពោះលិទ្ធផលនៃការចរចាររវាងគណៈកម្មាធិការ
កិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំង២ ទន្ទឹមនឹងនោះ សំដែងនូវគោលបំណងថា៖ ក្នុងរយៈពេលខាងមុខគណៈកម្មាធិការនៃភាគីទាំង២បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ
បទពិសោធន៍ បណ្តុះបណ្ដាលប្រភពធនធានមនុស្សឲ្យខ្លាំងក្លា សំដៅជំរុញកិច្ចសហប្រតិ
បត្តិការទ្វេភាគីប្រកបដោយមានប្រសិទ្ធភាពថែមទៀត។លោក Tran Van Hang បានរាយ
ការណ៍លិទ្ធផលនៃការចរចារជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាឡាវ
Coukeo Akhamunty ក្នុងនោះ សង្កត់ធ្ងន់ទៅលើទឹសដៅសហប្រតិបត្តិការ ក្នុងរយៈពេល
ខាងមុខ គឺ ការគួបផ្សំតាមដានការអុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី ក៏ដូចជា កិច្ចសហប្រតិបត្តិការនៅវេទិការរដ្ឋសភា ក្នុងតំបន់និងអន្តរជាតិ ផងដែរ៕
|
Image: Internet |
VOVworld
-VOVworld