គណៈប្រតិភូគណបក្សកុម្មុយនីស្តអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម
|
គណៈប្រតិភូគណបក្សកុម្មុយនីស្តអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_នារសៀលថ្ងៃទី១មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់
គណបក្សកុម្មុយនីស្តអាមេរិក ដឹកនាំដោយលោក John Bachtell ប្រធានគណបក្ស
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានជូនដំណឹងចំពោះគណៈប្រតិភូអំពីលទ្ធផលមហាសន្និបាត
បក្សទូទាំងប្រទេស លើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម និងលើកច្បាស់នូវ
ការប្តេជ្ញាចិត្តរបស់បក្សទាំងមូល អំពីការកសាងបក្សកុម្មុយនីស្តវៀតណាម ប្រកប
ដោយតម្លាភាពនិងរឹងមាំ។ អគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ទៅលើគោលជំហរគោរព
និងយកចិត្តទុកដាក់ជាមួយបណ្ដាគណបក្សជាភាតរះ មិត្តភក្តិប្រពៃណី និងគណ
បក្សនយោបាយសំខាន់ៗ ដែលក្នុងនោះមានគណបក្សកុម្មុយនីស្តអាមេរិក ហើយ
ស្នើរអោយភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ។
រីឯ លោក John Bachtell បានសង្កត់ធ្ងន់ថា៖ បក្សកុម្មុយនីស្តអាមេរិកជានិច្ច
កាលគោរពទំនាក់ទំនងប្រពៃណី សាមគ្គីភាព ជាមួយបក្សកុម្មុយនីស្តវៀតណាម
គាំទ្រគោលជំហររបស់បក្ស រដ្ឋវៀតណាម បង្កើនទំនាក់ទំនងរវាងរដ្ឋទាំងពីរវៀត
ណាមនិងអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បី
សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍។
ក៏ក្នុងថ្ងៃនេះដែរ គណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីស្តអាមេរិក មានជំ
នួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមផងដែរ៕