គណះប្រតិភូជាន់ខ្ពស់គុយប៉ាមកបំពញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម
|
គណះប្រតិភូជាន់ខ្ពស់គុយប៉ាមកបំពញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម (http://www.baomoi.com/) |
នាថ្ងៃទី ៨ កក្កដា គណះប្រតិភូជាន់ខ្ពស់គុយប៉ា ដឹកនាំដោយនាយឧត្តមសេនីយ៍ Raul Castro Ruz អគ្គលេខាទីមួយ គណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តគុយប៉ា ប្រធានក្រុមប្រឹក្សាររដ្ឋ និងជាប្រធានក្រុមប្រឹក្សាររដ្ឋមន្ត្រីគុយប៉ា បានមកបំពញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។ ដំណើរទស្សនកិច្ចមិត្តភាពជាផ្លុវការនៅវៀតណាមជាលើកដំបូង របស់លោក Raul Castro Ruz ក្នុងតួនាទីជា ប្រមុខបក្ស រដ្ឋ និងរដ្ឋាភិបាលគុយប៉ា ប្រព្រឹត្តទៅ បន្ទាប់ពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លុវការនៅគុយប៉ារបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នាខែមេសា ឆ្នាំ ២០១២កន្លងទៅ។ នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ ជាសញ្ញាសំគាល់ក្រហម ថ្មី មួយ ក្នុងទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហ ប្រតិបត្តិ ការ លើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស ទាំងពីរ វៀតណាមនិងគុយប៉ា។ នារសៀលថ្ងៃទី ៨ កក្កដា ពីពិធីទទួល លោកប្រធាន Raul Castro Ruz បានប្រព្រឹត្តិទៅ នៅវិមានប្រធាន។ បន្ទាប់នោះ លោកប្រធាន Raul Castro Ruz បានជួបសន្ទនាជាមួយអគ្គលេខាបក្ស Nguyen Phu Trong ជួបសម្ដែងការគួរសមជាមួយ ប្រធានរដ្ឋ Truong Tan Sang និងនាយករដ្ឋមន្ត្រី Nguyen Tan Dung ។